ខ្យល់កន្ត្រាក់លាយឡំភ្លៀងបណ្តាលឱ្យរបើកដំបូលស័ង្កសីសាលារៀនអស់ជាច្រើនសន្លឹក

កណ្តាល៖ គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់បណ្តាលឱ្យរបើកដំបូលស័ង្កសីសាលារៀនចំនួន១៥០សន្លឹក កាលពីវេលាម៉ោង១៣និង ២០នាទី កាលពីថ្ងៃសៅរ៍ ១១រោច​ ខែជេស្ឋ​ ឆ្នាំច​ សំរិទ្ធ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសាលាបឋមសិក្សាពោធិ៍មាស ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្រ្តាក់ខាងលើបណ្តាលឱ្យរបើកដំបូលសង្ក័សី របស់សាលាបឋមសិក្សាពោធិ៍មាស ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង អស់ចំនួន១៥០សន្លឹក ដែលសង់ពីថ្មប្រក់ស័ង្កសី ហើយមានទំហំ៦គុណនឹង៣០ម៉ែត្រ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៍មាន ពីហេតុការណ៍គ្រោះថ្នាក់ខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងបានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ៕ដោយBRT(CSC)

អត្ថបទដែលជាប់ទាក់ទង