អេកូទេសចរណ៍មួយកន្លែង ដែលកំពុងកក្រើកដល់ភ្ញៀវទេសចរណ៍ទៀនហើយ

កោះកុង៖ រមណីយដ្ឋាន អេកូទេសចរណ៍មួយកន្លែង ដែលបង្កើតឡើងដោយដៃព្រែកអមសងខាង និងជាប់លំហរសមុទ្រ ព្រមទាំងហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដើមឈើតូចធំជាធម្មជាតិបៃតងដ៏ស្រស់ស្អាត បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅកំសាន្តទីនោះយ៉ាងពេញនិយម។

អ្នកទេសចរណ៍អាចធ្វើដំណើរចេញពីគល់ស្ពាន តាតៃ (ស្ពានទី ៤ ពី ភ្នំពេញ-កោះកុង) តាផ្លូវទឹកដោយមានកាណូតដឹកជញ្ជូនឆ្ពោះទៅកាន់ដៃព្រែកខាងលើ ជាប់លំហសមុទ្រ ចម្ងាយប្រមាណកន្លះគីឡូម៉ែត អមសងខាងព្រែក ហ៊ុមព័ទ្ធដោយធម្មជាតិបៃតងស្រស់ត្រកាលគួរឲ្យទាក់ទាញភ្ញៀវទេសចរ យើងនឹងឃើញរមណីយដ្ឋានបណ្តែតទឹកមួយផុសឡើងកណ្តាលទឹកគួរឲ្យចម្លែក។

រមណីយដ្ឋានខ្មែរនេះ មានបន្ទប់សំណាក់សង់លើទឹក គ្របដណ្តប់ដោយក្រណាត់ចំនួន ១២ ផ្ទះសំណាក់ និងមានសំណង់រដ្ឋបាលមួយបម្រើសេវាគ្រប់ផ្នែកទាំងអស់ ចំពោះភ្ញៀវទេសចរដែលបានទៅលេងកំសាន្តនិងស្នាក់នៅទីនោះ មានទាំងការហូបចុក ម្ហូបអាហារគ្រប់គ្រាន់តាមខ្នាតអន្តរជាតិ។

រមណីយដ្ឋានអេកូទេសចរណ៍តាតៃ ជាតំបន់អេកូដ៏ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សប្បាយនឹងធម្មជាតិពិតៗ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អាចសម្រួលសុខភាពបានល្អ អាចទៅកម្សាន្តព្រៃកោងកាង និងជិះទូកលេងតាមព្រែក។

ដោយ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង