បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់ មិនបានសម្រេច

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការពាក់ព័ន្ធករណីចាប់រំលោភលើនារីម្នាក់មិនបានសម្រេច។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកនារីរងគ្រោះឈ្មោះ វ.ស.ប អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ៕ដោយ៖ ណារម្យ(CSC)

អត្ថបទដែលជាប់ទាក់ទង