កូនប្រុសតូចដើរតាមជីតា រអិលជើងធ្លាក់ចូលទឹកបឹងបណ្ដាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែង ៖ កាលពីនៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹង ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទីត្រង់ចំណុចមាត់បឹងចាក់ខ្លាញ់ ខាងក្រោយផ្ទះរបស់ឈ្មោះ លាង ឆែម ចំងាយ៧០ម៉ែត្រត្រូវជាជីតាជនរងគ្រោះ ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏  ស្រុកពាមរក៏ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ខៀវ តុលា ភេទប្រុសអាយុ១៩ខែ បានលង់ទឹកស្លាប់ឱពុកឈ្មោះ ខៀវ មករា អាយុ១៩ឆ្នាំ និងម្តាយឈ្មោះគិត សុជាតិ អាយុ២១ឆ្នាំ មានទីលំនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ស្រុកពាមរក៏ ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា៖ នៅវេលានោះ ក្មេងរងគ្រោះបានដើរតាមក្រោយជីតាឈ្មោះ លាង ឆែម ដែលគាត់ទៅចងគោនៅខាងក្រោយផ្ទះដោយពុំដឹងថាចៅរបស់ខ្លួនដើរទៅតាមពីក្រោយនោះទេធ្វើឱ្យជនរងគ្រោះរអិលជើងធ្លាក់ចូលទឺកបឹងបណ្តាលឱ្យលង់ស្លាប់តែម្តង។ លុះដល់ម៉ោង១៣និង១០នាទីជនរងគ្រោះបានផុសអណ្តែតឡើងរួចក្រុមគ្រួសារបានចុះស្រង់យកសាកសពទៅទុកនៅផ្ទះ រហូតដល់ម៉ោង១៤និង០០នាទីទើបរាយការណ៍ជូនសមត្ថកិច្ចនគរបាល។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការពិនិត្យនិងកោសល្យវិច្ច័យព្រមទាំងបានធ្វើការបំភ្លឺពីឪពុក ម្តាយនិងយាយ តា បង្កើតដោយប្រាប់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឺកពិតប្រាដកមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយខ្មែរ៕ដោយSP(CSC)

អត្ថបទដែលជាប់ទាក់ទង