ឧត្តមសេនីយ៍ត្រី គង់ សំអូន បានដឹកនាំក្រុមការងារយកអំណោយដ៏ថ្លៃថ្លាមួយចំនួនប្រគល់ជូនលោកវរសេនីយ៍ទោ ទេព រុន ដោយជួបគ្រោះធម្មជាតិ បណ្តាលឱ្យ រលំបាក់អាគារស្នាក់នៅ របស់អង្គភាព

តាកែវ៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក័ ព ស ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រីគង់ សំអូន ស្នងការរង ផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រីវង្ស ណាុវុធ ស្នងការរង ផែនការងារវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ បានដឹកនាំក្រុមការងារយកអំណោយដ៏ថ្លៃថ្លាមួយចំនួន របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ រួមមានថវិកា៤លានរៀល អង្ករ០៤បាវ ទឹកសុីអុីវ០៥យួ និងទឹកត្រី ០៥យួ ប្រគល់ជូនលោកវរសេនីយ៍ទោ ទេព រុនមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ ដោយជួបគ្រោះធម្មជាតិ (ខ្យល់កន្រ្ទាក់) បណ្តាលឱ្យ រលំបាក់អាគារស្នាក់នៅ របស់អង្គភាព មួយខ្នង ទំហំ ៥ម គុណ ១៤ម កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ។

បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរង បានសំណេះសំណាលជាមួយកងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ និងការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផងដែរ ។ដោយSBN(CSC)

អត្ថបទដែលជាប់ទាក់ទង