ឯកឧត្តម ខូយ ឃុនហ៊ួរ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានអញ្ជេីញចុះសំណេះសំណាលជាមួយ មន្ត្រីគណបក្សមូលដ្ឋាន

កំពត៖ នាថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ខូយ ឃុនហ៊ួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត បានអញ្ជេីញចុះសំណេះសំណាលជាមួយ មន្ត្រីគណបក្សមូលដ្ឋាន ឃុំបានៀវ ឃុំដូនយ៉យ ដេីម្បីស្វែងយល់ពីព័ត៌មានមួយចំនួនទាក់ទងនឹងការពង្រឹងប្រសិទ្ធភាព មូលដ្ឋាន ការគ្រប់គ្រងសមាជិកគណបក្ស និងកិច្ចការចាំបាច់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ អាណត្តិទី៦ឆ្នាំ២០១៨។ដោយHSP(CSC)

អត្ថបទដែលជាប់ទាក់ទង