ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានរដ្ឋសភា អំពាវនាវដល់ជនរួមជាតិ អញ្ជើញ​ទៅបោះឆ្នោតដើម្បីជ្រើសអ្នកដឹកនាំប្រទេស

កំពង់ធំ៖​ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តស្វាយភ្លើង នៅក្នុងខេត្តកំពង់ធំ ក្រោម​អធិបតី​ភាព​ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានលើកឡើងថា ប្រសិនពលរដ្ឋមិនទៅបោះឆ្នោត ពលរដ្ឋនឹងបាត់បង់សិទ្ធិ និងឱកាសក្នុងការជ្រើសរើសតំណាងរបស់ខ្លួន និងថ្នាក់ដឹកនាំប្រទេសជាតិ។

ក្នុងពិធីសម្ពោធសមិទ្ធផលជាច្រើន ស្ថិតនៅក្នុងវត្ត​ស្វាយភ្លើង ឃុំស្វាយភ្លើងក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍សំណេះ​សំណាល​ ជម្រាបប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ​និងបានបញ្ចាក់អំពីតម្លៃនៃការទ្រទ្រង់​គោរព​ប្រតិបត្តិ​របស់​​ពុទ្ធសាសនិក​ដើម្បី​វិស័យ​ព្រះពុទ្ធសាសនា​តាំងនៅយូ​រអង្វែងតាមពុទ្ធបញ្ញត្តិ​ ហើយឯកឧត្តមបណ្ឌិតក៍បានបញ្ចាក់ជូនអំពីការវិវត្តននៃ​ព្រឹត្តិការ​នយោបាយ​ណ៍​ក្នុងប្រទេស​កម្ពុជា​តាំងពីរបប​ខ្មែរ​ក្រហមរហូតមកដល់​បច្ចុប្បន្ន​នេះ​និងអំពីតំលៃ​នៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះសំរាប់ធ្វើ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​លើគ្រប់វិស័យ​ ។ ឯកឧត្ដមបណ្ឌិត​បានលើក​ឡើង​ពី ពីស្ថានការណ៍ថ្មីៗរបស់ប្រទេសកម្ពុជា បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមអនុប្រធានរដ្ឋសភា បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងន័យបំពេញកាតព្វកិច្ចជាពលរដ្ឋដើម្បី​ជោគ​វាសនាខ្លួន​ និងដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បន្អនុវត្តនូវលទ្ធិប្រជា​ធិបតេយ្យនិងការរីកចំរើន​របស់សង្គមជាតិយើង ដោយកុំជឿតាមជនអគតិខ្លះដែលបានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ការបោះឆ្នោតគឺជាការប្រើប្រាស់សិទ្ធិ អំណាចរបស់ពលរដ្ឋដោយផ្ទាល់ ក្នុងការជ្រើសរើសតំណាងរាស្រ្ត និងថ្នាក់ដឹកនាំប្រទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បើពលរដ្ឋមិនទៅបោះឆ្នោត នឹងបាត់បង់សិទ្ធិក្នុងការសម្រេចចិត្តពីរឿងប្រទេសជាតិរបស់ខ្លួន។

សូមជម្រាបថា សមិទ្ធផលដែលដាក់ឱ្យសម្ពោធនាឱកាសនេះ បានចំណាយថវិកាអស់ប្រមាណជាង៨ម៉ឺនដុល្លារ មានកុដិធំ កុដិតូចព្រមទាំងសាលាពុទ្ធិកនិង ជាដើម។ ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ មិនថាវិស័យអាណាចក្រ ឬពុទ្ធចក្រនោះទេ។ ជាក់ស្តែងសមិទ្ធផលជាច្រើនដែលបានសម្ពោធនាឱកាសនេះ គឺដោយ​ សារមានការរីកចម្រើន​ដែលយើងទទួលបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលប្រសូត្រចេញពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​ហើយ បើប្រទេសជាតិមិនមានសន្តិភាពនោះទេ អ្វីៗមិនអាចកសាងបានឡើយ ហើយជំនឿសាសនារបស់ពលរដ្ឋក៏គ្មានដែរ។

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកបារាយណ៍ បានមានប្រសាសន៍ឲ្យដឹងថា វត្តស្វាយភ្លើងមានអាយុកាល១៥០ឆ្នាំមកហើយ​ ដោយប្រជាជនទូទៅទទួលស្គាល់គោរពប្រតិបត្មុនរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃ​ ត្រូវបានបំផ្លេចបំផ្លាញគ្មានសល់។ ចាប់តាំងពីឆ្នាំ១៩៨០ក្រោមការយកចិត្តទុក​ដាក់​ផ្តួចផ្តើម​គំនិត​របស់​ឯកឧត្តម​បណ្ឌិត​ងួន​ ញុិលព្រមទាំង​ពុទ្ធបរិស័ទ​ក្នុងនិងក្រៅប្រទេសផងនោះវត្តនេះសម្រេចបានសមិទ្ធិផលរួមមានព្រះវិហា​ ឧបដ្ឋានសាលា​ កុដិតូចធំម្តងហើយកាលពីឆ្នាំ២០១០ក្រោមអធិតី​ភាព​ឯកឧត្ដមបណ្ឌិត​ ងួន​ ញុិលរហូតមកដល់ពេលនេះទើបសម្រេចបានសមិទ្ធិផលនានាបន្ថែមទៀតដែលត្រូវធ្វើពិធីសម្ភោធឆ្លងនាពេលនេះដូចជាសាលាពុទ្ធិកថ្មីចំនួន២ខ្នងរួមទាំងសមិទ្ធិផលនានា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ព្រមទាំងពុទ្ធបរិស័ទក្នុងប្រទេស និងក្រៅប្រទេស ហើយនៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ សមិទ្ធផលជាច្រើននៅក្នុងវត្តបានកសាងឡើងជាបន្តបន្ទាប់ សម្រាប់ពលរដ្ឋគោរពបូជា។
ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិប្រគេន និងជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងបានប្រគេនថវិកា និងសម្ភារៈចំពោះព្រះសង្ឃនិងកាត់ខ្សែបូរសម្ភោធដាក់អោយប្រើប្រាស់៕C.S.B

អត្ថបទដែលជាប់ទាក់ទង