ពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំជ្រោយប្រស់ ក្រោមអធិបតីភាព ឯកឧត្តម ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

កោះកុង៖ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់អាគាររដ្ឋបាលឃុំជ្រោយប្រស់ ក្នុងស្រុកកោះកុង ទទួលស្វាគមន៍ពីលោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង លោកមេឃុំ ជំទប់ សមាជិកឃុំ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរង បានលើកឡើងថា ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ខេត្តកោះកុងក៏ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងពេលនេះមិនតែឃុំជ្រោយប្រស់ប៉ុណ្ណោះទេ ឃុំត្រពាំងរូង ឃុំតាតៃ បានសាងសង់ជិតរួចរាល់ហើយដែរ គឺជាអាគាររដ្ឋបាល ជាលក្ខណៈស្តង់ដារ សម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែខិតមកជិតបងប្អូន។

លោក ក៏សូមបងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឱ្យបានគ្រប់ៗ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ កាន់តែរីកចំរើនថែមទៀត ព្រមទាំងបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋ៕ ដោយ៖ ណារម្យ (CSC)

អត្ថបទដែលជាប់ទាក់ទង