រថយន្ត CRV ពន្លះ LEXUS RX300 លាន់ដូចរន្ទះ​ ត្រង់ចំណុចផ្លូវបែកជាបួន

រាជធានី​ភ្នំពេញ​ ៖ រថយន្តCRV បុកជាមួយរថយន្ត Lexus RX-300 យ៉ាងពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ កែងផ្លូវ១១៨ សង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស RX-300 ពណ៌ត្រេអ៊ី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2N-2803 បើកតាមបណ្តោយផ្លូវ ៥៣ទិសដៅពីត្បូងទៅជើង លុះដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តម៉ាក CRVមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-3532 បើកតាមបណ្តោយផ្លូវ ១១៨ ទិសដៅពី កើតមកលិច ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកចំពីមុខរថយន្តលុចស៊ីសផ្នែកខាងឆ្វេង បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីរថយន្តម៉ាក CRV បានសងសំណងទៅខាងរថយន្ត Lexus ចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង