បុរសម្នាក់ផឹកស្រាស្រវឹងរវើរវាយ ចងកខ្លួនឯងបណ្តាលឱ្យស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់ចង់ក សម្លាប់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦និង០០នាទី នៅចំណុចជើងភ្នំខ្លាកូនចាស់ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាយមានជ័យ មានករណី ធ្វើអត្តឃាតចង ក ដោយខ្លួនឯងបណ្តាលឱ្យស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ធួន រ៉ានី ភេទប្រុស អាយុ ៣១ ឆ្នាំ កំពស់១.៦៦ ស.ម រស់នៅភូមិ/ឃុំកើតហេតុខាងលើ បានយកខ្សែភ្លើង ចងក នៅ ក្នុងបន្ទុប់ លើផ្ទះ ។
តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ ផឹកស្រារាល់ថ្ងៃ និងរករឿងម្ដាយ ធ្លាប់យកមកអប់រំម្ដងហេីយ ពេលស្រវឹងស្រាម្តងៗ គឺស្ថិតក្នុងភាពរវើរវាយនិយាយ មិនដឹងអីនិងរករឿងម្តាយ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១០:០០នាទី កូនរបស់គាត់បានត្រឡប់ពីផឹកស្រា មកផ្ទះវិញហើយដេកនៅលើផ្ទះតែម្នាក់ឯង ម្ដាយមិន ហ៊ានដេកនិងផ្ទះជាមួយកូនទេ ក៏បានទៅសំរាកនៅផ្ទះ អ្នកជិតខាង លុះព្រឹកឡើង ម៉ោង៦ៈ០០នាទីព្រឹកត្រឡប់មកវិញ ទើបឃើញកូនចង ក ក្នុងបន្ទប់តែម្ដង។

តាមការសន្ឋិដ្ឋានលោកគ្រូពេទ្យ និងមន្រ្ដីជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង ក ធ្វើអត្តឃាតខ្លួនឯង (សាកសពមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ ពាក់ព័ន្ធ និងអំពើ ឃាតកម្មអ្វីនោះទេ)។
ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួចបានប្រគល់សាកសពជនរងគ្រោះ ឱ្យទៅម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយBRT(CSC)

 

អត្ថបទដែលជាប់ទាក់ទង