ស្រវឹងស្រាធ្លាក់ភ្នែក​ ជិះម៉ូតូទៅបុកគូទរថយន្តស៊េរីទំនើប បែកមុខឈាមជោកខ្លួន!

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក​ បានជិះម៉ូតូក្នុងល្បឿនលឿន ស្រាប់តែទៅបុកគូទ រថយន្ត ស៊េរីទំនើប ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសខ្លួនឯងបែកមុខ ហូរឈាមជោគខ្លួន មិនព្រមទៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:០០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខក្រមហ៊ុនជីបម៉ុងគ្រុប នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៣៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហ៊ីយន់ដាយស៊ូណាតា ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2636 បើកតាមបណ្តោយផ្លូវ ម៉ៅសេទុង ទិសដៅពីលិចទៅកើត ស្រាប់តែដល់កែងផ្លូវ ១៣៥ ឃើញរថយន្តគេឆ្លងកាត់ផ្លូវ ក៏បង្អង់ល្បឿន ស្រាប់តែមានម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-2733 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគ បើកក្នុងល្បឿនលឿន ស្របទិសដៅគ្នា បានបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ហើយបុរសដែរជាម្ចាស់ម៉ូតូនោះរងរបួសមុខហូរឈាមដាបពេញខ្លួន តែមិនព្រមទៅមន្ទីពេទ្យ និងព្យាយាមអង្វរសុំកុំឲ្យភាគីទារសំណង។

ក្រោយពេលកើតហេតុក្រុមគ្រួសារភាគីទាំងសងខាង បានមកដល់កន្លែងកើតហេតុ ហើយខាងភាគីគ្រួសារម្ចាស់រថយន្ត បានឲ្យម្ចាស់ម៉ូតូទៅមន្ទីរពេទ្យ ដោយមានការអាណិតអាសូរពីខាងភាគីរថយន្ត គាត់មិនទាមទារសំណងអ្វីនោះទេ សុខចិត្តយកទៅធ្វើរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង