សាខាកាកបាតក្រហមកម្ពុជាខេត្តកំពត បាននាំយកអំណោយជូនប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិជាង២០គ្រូសារ

កំពត៖ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តប្រធានសាខាកាកបាតក្រហមខេត្តកំពត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ដែលជាសមាជិកសាខា- អនុសាខា បាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ ប៉ើងដំបូលផ្ទះចំនួន ២០គ្រួសារ ចំនួន៤ ឃុំក្នុងស្រុកអង្គរជ័យ ដែលធ្វេីឡេីងឋិតនៅទីតាំង ក្នុងភូមិភ្នំឆ្មារ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជាប្រធានកិត្តិយសកាកបាតក្រហមកម្ពុជា ជានិច្ចកាលសម្តេច តែងតែយកចិត្តទុក្ខដាក់ខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលទទួលរងនៅគ្រោះធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្ទ្រាក់រលំផ្ទះសំបែង ទឹកជំនន់ គ្រោះរាំស្ងួត និងជនក្រីក្រគ្មានទីពឹង ជាដើម។

ដោយឡែកថ្ងៃនេះបងប្អូនប្រជាពលរដ្ឋរស់នៅស្រុកអង្គរជ័យ ដែលបានអញ្ជើញមកពីបណ្តាលឃុំចំនួន៤ ដែលទទួលរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះកន្លងមកថ្មីៗនេះ បានមកទទួលអំណោយពីសាខាកាកបាតក្រហមខេត្តកំពត។

ជាចុងក្រោយឯកឧត្តមប្រធានកិត្តិយសសាខាកាកបាតក្រហមខេត្ត បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោះនៅថ្ងៃ២៩កក្តដាខាមុខនេះ អោយបានច្រើន ហើយត្រូវជ្រើសរើសថ្នាក់ដឹកនាំល្អ ដែលចេះស្រលាញ់សន្តិភាព ហើយកុំស្តាបការញ់ុះញ៉ុងពីបុក្គលអគតិមួយចំនួន ដែលមានបំណងមិនល្អ ចង់បំផ្លាញ់សុខសន្តិភាពនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង