២ថ្ងៃហើយ ព្រឹត្តិការណ៍បុណ្យភូមិ​ នៅ Jet’s កុងទីន័រ​ កំពុងមានការចាប់អារម្មណ៍ខ្លាំង តោះយប់នេះជាយប់ចុងក្រោយហើយ!

រាជធានីភ្នំពេញ​ ៖ ​ព្រឹត្តិការណ៍បុណ្យភូមិ​ ដែលប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ ២យប់ហើយ ​គឺ​នៅ​ផ្សារជេតស៍កុងទឺន័រ (Jet’s Container Night Market) ​ដែលបាន​បន្សល់​ទុកនូវ​អនុស្សាវរីយ៍​ ចងចាំ​មិន​ភ្លេច​ តាម​រយៈ​កម្រង​រូបភាពជាច្រើន​។ សូមបញ្ជាក់ថា​ យប់ថ្ងៃអាទិត្យទី១០​ ខែមិថុនា​នេះជាយប់ចុងក្រោយហើយ​ កុំភ្លេចនាំមិត្តភ័ក្តនិងក្រុមគ្រួសារ​ ជាពិសេសគូសង្សារទៅចូលរួមទាំងអស់គ្នាណា!

បើតាមលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group បានប្រាប់អោយដឹងថា ការរៀបចំព្រឹត្តិការណ៍ បុណ្យភូមិ នេះដែរ​ គឺស្រដៀងទៅនឹង កម្មវិធីបុណ្យភូមិផ្សេងៗទៀតដែរ និងដើម្បីលើកស្ទួយ​វប្បធម៌​ខ្មែរ និងធ្វើឡើងនៅ
រយះពេលបីថ្ងៃពេញ ចាប់ពីថ្ងៃទី០៨ ខែមិថុនា​ ដល់ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០១៨នេះ នៅបរិវេណផ្សារនៅផ្សារជេតស៍កុងទឺន័រ (Jet’s Container Night Market)

ការរៀបចំកម្មវិធីប្លែកៗ បុរាណលាយសម័យ ដើម្បីជាតម្រូវការយុវវ័យ លោកតា លោកយាយ កុមារា កុមារី ជាលក្ខណៈគ្រួសារ គ្រប់ស្រទាប់វណ្ណៈ ហើយក្នុងនោះមានកម្មវិធីជាច្រើនដូចជាៈ ការតាំងបង្ហាញភូមិមួយផលិតផលមួយ, ការសម្តែងតន្រ្តីសម័យ ដោយចូលរួមពីតារា Original song ជាច្រើន, ការសម្តែងសិល្បៈល្ខោន និងរបាំប្រពៃណី, ការសម្តែងសិល្បៈក្បាច់គុណយុទ្ធក្របខម ល្បុកតោ និងបោកចំបាប់, ការសម្តែងកំប្លែង និងការកំសាន្តបែបរាត្រីជាច្រើនបែប។

ជាមួយគ្នានេះ លោក ស្រី ចាន់ថន ក៏បន្តអំពាវនាវឱ្យសាធារណជន សូមចូលរួមគាំទ្រឱ្យបានច្រើនកុះករនៅយប់នេះដែលជាយប់ចុងក្រោយហើយ ដើម្បីជាការចូលរួមលើកទឹកចិត្ត គាំទ្រផលិតផលខ្មែរ ក៏ដូចជាការចូលរួមថែរក្សានៅវប្បធម៌បុរាណខ្មែរទាំងអស់គ្នា៕ អត្ថបទ​ AhBoYz

អត្ថបទដែលជាប់ទាក់ទង