ផ្ទះគំរូសម្រាប់គ្រួសារកងទ័ព សាងសង់បានជិត៣០០រយខ្នងហើយ

ស្ទឹងត្រែង៖​ ផ្ទះគំរូសម្រាប់គ្រួសារកងទ័ពនៅតាមផ្លូវអភិវឌ្ឍន៍ព្រំដែនកម្ពុជាឡាវ ក្រុមការងារផ្នែកសង្គមកិច្ចនៃក្រសួងដែនដីនគរូបនីយ៍កម្ម និងសំណង់សាងសង់បានជិត៣០០រយខ្នងហើយ ដើម្បីផ្តល់ជូនគ្រួសារកងទ័ពដែលកំពងឈរជើងការពារបូរណៈភាពទឹកដីនៃយើង។

លោក​ មិញស៊ី ចាយ ប្រធានមន្ទីរសូរិយោដីខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ក្នុងគម្រោងយើងសាងសង់ឲ្យនេះចំនួន៥០០ខ្នងផ្ទះ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់សន្តិភាពហើយយើងការពារទឹកដីយើងបានមិនឲ្យបាត់បង់ហើយក៏មិនឱ្យខ្មាំងសត្រូវណាមកយកបានដែរ។

លោកប្រធានមន្ទីរបន្ថែមថា៖កិច្ចការពារទឹកដីគឺជាកាតព្វកិច្ចរបស់កងកំលាំងប្រដាប់អាវុធយើងជាពិសេសកងទ័ពដែលកំពុងនៅប្រចាំការសព្វថ្ងៃហើយអាជ្ញាធរខេត្តស្រុកបានយកចិត្តទុកដាក់ក្នុងការជួយទំនុប បំរុងគ្រប់បែបយ៉ាង មានស្បៀងអាហារ ទឹកស្អាតជាដើម។

លោកថា៖ជាងនេះទៀតជាសក្ខីភាពស្រាប់គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំតំបន់ព្រំដែននេះឱ្យក្លាយទៅជាតំបន់ពោលសេដ្ឋកិច្ចមូយពិតប្រាកដនឹងមានកិច្ចសហការគ្នាល្អរវាងប្រជាជាតិយើងទាំងពី គឺកម្ពុជា ឡាវ ដែលជាប្រទេសមានភូមិផងរបងជាមួយគ្នាជាយូឆ្នាំមកហើយ។

មន្ត្រីកងយោធពលខែមរភូមិន្ទឈរជើងប្រចាំការនៅតំបន់ព្រំដែនបានសំដែងការសាទរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តស្ទឹងត្រែងនឹងប្រជាពលរដ្ឋនៅសមរភូមិក្រោយតែងបានគិតគូជានិច្ចចំពោះជីវភាពរស់នៅនឹងសុខភាពរបស់កងទព័ជាពិសេសអភិបាលរាជធានីភ្នំពេញដែលបានអញ្ចើញមកដល់ទីតាំងកងទព័យើងពីរលើករួចមកហើយ។

សូមបញ្ចាក់ថា៖ផ្ទះគំរូសម្រាប់គ្រួសារកងទព័នៅតាមផ្លូវអភិវឌ្ឍន៍ព្រំដែនកម្ពុជាឡាវក្រុមការងារផ្នែកសង្គមកិច្ចនៃក្រសួងដែនដីនគរូបនីយ៍កម្មនឹងសំណាង់សាងសង់គ្រោងបញ្ជាប់ការសាងសង់នៅចុងឆ្នាំ២០១៨ក្នុងពេលដែលបច្ចុប្បន្នសាងសង់បានជិត៣០០ខ្នងផ្ទះហើយ។
គឹម.គឹម​.

អត្ថបទដែលជាប់ទាក់ទង