លោកឧកញ៉ា ទៀ វិចិត្រ បានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អារ៉ែង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បើតាមលោកឧកញ៉ា មានប្រសាសន៍ថា ផ្លូវធ្វើដំណើរចូលទៅកាន់តំបន់អារ៉ែងនាពេលបច្ចុប្បន្ន មានភាពងាយស្រួលមិនលំបាកដូចកាលពីមុន សូម្បីតែរថយន្តតូចៗក៏អាចធ្វើដំណើរទៅដល់ផងដែរ ចំណែកប្រជាពលរដ្ឋរស់នៅតំបន់នេះគឺរស់នៅដោយភាពសុខសាន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពជា។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង