ស្រីស្អាតបើករថយន្តម៉ាស់ស្តា យ៉ាងលឿន​ទៅបុកកង់បីឥណ្ឌា កំពុងឆ្លងផ្លូវ ក្រឡាប់ផ្ងារជើង ព្យាយាមបើករត់ស្រីស្អាតបើករថយន្តម៉ាស់ស្តា យ៉ាងលឿន​ទៅបុកកង់បីឥណ្ឌា កំពុងឆ្លងផ្លូវ ក្រឡាប់ផ្ងារជើង ព្យាយាមបើករត់

ភ្នំពេញ ៖ នារីវ័យក្មេង ស្រវឹងស្រាម្នាក់ រួមដំណើរនិងមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុកម៉ូតូកង់ឥណ្ឌាបើកបរដោយបុរសម្នាក់បើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យប៉ើងប្រមាណជាង៣០ម៉ែត្រ ក្រឡាប់ផ្ងាជើងម្ខាង សំណាងម្ចាស់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្លូវមុនីវង្ស កែងផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងថា​ នៅមុនកើតហេតុ គេឃើញនារីវ័យក្មេងស្រស់សោភាស្រវឹងស្រាម្នាក់ រួមដំណើរនិងមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តម៉ាស់ស្តារ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-6002 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ស្តុបបែកជាបួន ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GR-8406 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣១០ ទិសដៅលិចទៅកើត បុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាប៉ើងប្រមាណជាង៣០មែត្រក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសស្រាល។

ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួន ខណ:នោះកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញហេតុការណ៍នេះបានដេញតាមពីក្រោយរហូតមកដល់ខាងលិចវិមានឯករាជ្យ ផ្លូវព្រះសីហនុ ទើបចាប់បានយកមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕AhBoYz:(SLH)

អត្ថបទដែលជាប់ទាក់ទង