កម្លាំងជំនាញខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញ ស្រុកជេីងព្រៃ និងបាធាយ​ បានធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

(កំពង់ចាម)៖ ដោយមានបទបញ្ជាយ៉ាងមឺុងម័តរប់លោកឧត្តមសេនីយ៍ស្នងការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី​ នៅចំណុចភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ ស្រុកជេីងព្រៃ និងបាធាយ​ បានធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី​ ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០២នាក់

ជនជនសង្ស័យឈ្មោះ៖
១-ឈ្មោះ ឆាយ ចំណាន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃព្រឹងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ សល់ ផារិទ្ធ​ ភេទប្រុស អាយុ១៦ឆ្នាំ ​ជាតិខ្មែរ រស់នៅភូមិផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន ១៣កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០១គ្រឿង ដាវ០២ដេីម អាវុធកែឆ្នៃ​ (កាំភ្លេីងខ្យល់) ០១ដេីម ពូថៅ០១ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង ឧបករណ៍សេព​ និងសម្ភារវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ឃ័យត្រូវបានកម្លាំងសមត្តិកិច្ចកសាងសុំនុំរឿងតាមនីតិវិធី៕Ss5

អត្ថបទដែលជាប់ទាក់ទង