កីឡាករជើងខ្លាំងខ្មែរ ៥រូប នឹងជួបស្វាគមន៍ កីឡាករជើងខ្លាំងមកពីប្រទេសថៃ និងឡាវ នៅស្ថានីយ៍ទូរទស្សន៍ CNC ថ្ងៃនេះ

ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ វេលាម៉ោង ១១ព្រឹក របស់ស្ថានីយ៍ទូរទស្សន៍ CNC កម្មវិធីប្រដាល់លក្ខណៈអន្តរជាតិ រវាងកីឡាប្រដាល់សេរីមកពីប្រទេសថៃ និងឡាវ បានមកជួបជាមួយកីឡាករប្រដាល់សេរីកម្ពុុជាយើងរួមមានៈ

  • ១. ឆ៉ៃ សារ៉ា ប៉ះ នីវវាំងច័ន្ទ
  • ២. ធឿន ធារ៉ា ប៉ះ ចៃស៊ូ
  • ៣. ជា សំនៀង ប៉ះ ក្រៀងក្រៃ

ចំពោះម៉ោង២ៈ៣០រសៀល ថ្ងៃអាទិត្យ ដដែលនេះដែរ នៅស្ថានីយ៍ទូរទស្សន៍ CNC ក៏មានកម្មវិធីប្រដាល់លក្ខណៈអន្តរជាតិរវាងៈ

  • ១. ព្រឿង សុជាតិ ជួប ភិតណាំអេក
  • ២. គឹម វាសនា ជួប​ ណាត់ថៈកៀត

សូមចូលរួមទស្សនាទាំងអស់គ្នានៅថ្ងៃនេះ៕ ដោយៈ HSP (PC2)

អត្ថបទដែលជាប់ទាក់ទង