ជាងលាបថ្នាំផ្ទះម្នាក់ មិនប្រយ័ត្នលាបថ្នាំប៉ះចំខ្សែភ្លើង បណ្តាលឱ្យឆក់ធ្លាក់ រងរបួសធ្ងន់

ឧត្តរមានជ័យ៖ មានករណីមនុស្សឆក់ខ្សែភ្លើង ខណៈដែលឡើងទៅលាបថ្នាំផ្ទះ លាបប៉ះចំខ្សែភ្លើង បណ្តាលឱ្យឆក់ធ្លាក់ របួសធ្ងន់ កាលពីម៉ោង១ៈ៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបន្ទាយចាស់ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ និន ស៊ីនិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរកម្មករ បានសុីឈ្នួល ធ្វើផ្ទះឱ្យឈ្មោះ ឈឿង មិញ ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិបន្ទាយចាស់ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មូលហេតុនៃការឆក់នេះ គឺបណ្តាលមកពីជនរងគ្រោះឡើងទៅឆាបពណ៌ចាស់ចេញ ដើម្បីលាបពណ៌ថ្មី ពេលនោះជនរងគ្រោះធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ធ្វើឱ្យប៉ះខ្សែភ្លើងធំ បណ្តាលឱ្យឆក់ធ្លាក់ពីលើផ្ទះមកដី បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ ៕ ដោយៈ BRT (PC2)

អត្ថបទដែលជាប់ទាក់ទង