ឯក​សណ្ឋាន​ប្រជាការពារ​ចំនួន​ ១៥ សម្រាប់ ត្រូវ​បាន​បន្ត​បំពាក់​ជូនប្រជាការពារ​នៅភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​

កំពង់ធ៖នៅរសៀល​ថ្ងៃទី​១៧​ ខែ​មិថុនា​ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំនាយទាហានថ្នាក់ដឹកនាំ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមដំណើរដោយលោកអធិការរង នគរបាលស្រុកកំពង់ស្វាយ រួមជាមួយអាជ្ញាធរដែនដី អញ្ជើញទៅបំពាក់ឯកសណ្ឋានប្រជាការពារ ចំនួន ១៥ សម្រាប់ ជូនប្រជាការពារភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រជាការពារគឺជាកម្លាំងស្នូលក្នុងការការអនុវត្តន៍ផ្ទាល់នូវគោលនយោបាយភូមិ​-ឃុំ​ មាន​សុវត្ថិភាព​ទាំង​៩​ ចំណុច​នៅ​មូលដ្ឋាន​ ។​ ប្រជាការពារ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត​បម្រើ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ដោយ​គ្មាន​ប្រាក់​បៀវត្ស​ឡើយ​ តែ​បងប្អូន​ពេញចិត្ត​ក្នុង​ការ​បម្រើ​សង្គមជាតិ​ និង​ប្រជាជន​ ។​

ក្នុងឱកាសនេះដែរ ឯកឧត្តមបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​សហការ​គ្នា​ឲ្យ​បាន​ល្អ​ ក្នុង​ការ​រក្សា​សន្តិសុខ​ សណ្តាប់​ សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​ ហើយ​នឹង​មេត្តា​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ៗគ្នា​ នៅថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ​ និង​គោរព​តាម​ការ​អំពាវនាវ​របស់​ព្រះ​មហាក្សត្រ​ដែល​ជា​ទី​គោរព​សក្ការ​នៃយើង​ ។​
ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តកំពង់គោ ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​គោ​លើ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដែល​មាន​សមាជិក​ចូល​រួម​សរុប​ ១២៥​ នាក់​ ។CSB៖SLH

   

អត្ថបទដែលជាប់ទាក់ទង