អធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានចុះធ្វើការផ្សព្វផ្សាយការងារ ស្តីពីលក្ខណៈសម្បត្តិទាំង៩ចំណុចរបស់គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

តាកែវ៖  ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨ៈ០០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានចុះធ្វើការផ្សព្វផ្សាយការងារនគរបាល និងសហគមន៍ ស្តីពីលក្ខណៈសម្បត្តិទាំង ៩ចំណុចរបស់គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រួមគ្នាបញ្ចប់អំពើហឹង្សាក្នុងគ្រួសារ ដែលទាក់ទងទៅនឹងយេនឌ័រ ផលប៉ះពាល់ នៃសារធាតុញៀន នៅភូមិអ្នកតាត្បាល់ ឃុំគោកពោធិ៍ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាឃុំ ដំណាងអង្គការទស្សនៈពិភពលោក លោកមេភូមិ មេភូមិរង ប្រជាពលរដ្ឋចូលរួមសរុប ២៦នាក់ ស្រី ១២នាក់ ។SBN(CSC)

អត្ថបទដែលជាប់ទាក់ទង