សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២ យាងចូល ៨៣ ព្រះវស្សា

ភ្នំពេញ៖ ថ្ងៃច័ន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ជាថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​។

ទូលព្រះបង្គំ ជាខ្ញុំ សូមព្រះរាជានុញ្ញាតថ្វាយ ព្រះពរសព្ទសាធុការ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​​ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២ យាងចូល ៨៣ ព្រះវស្សា សូមគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធនៅក្នុងលោក មានទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្របារមីអតីត​ព្រះមហាក្សត្រ និងព្រះមហាក្សត្រយានីគ្រប់ព្រះអង្គ សូមជួយទ្រទ្រង់ ព្រះវររាជមាតាជាទីសក្ការៈ សូមមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំនៃប្រជារាស្រ្តព្រះអង្គជាយូរអង្វែងតរៀងទៅ។

ទូលព្រះបង្គំ ជាខ្ញុំ ជាសាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងបុគ្គលិកក្រោមឱវាទ ព្រមទាំងនិស្សិតទាំងអស់ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ ដោយសេចក្តីគោរពដ៏ថ្លៃថ្លាមហាប្រសើរបំផុតថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។

អត្ថបទដែលជាប់ទាក់ទង