ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ តុងអាន ដឹកនាំសមាគមសិស្ស និសិត្សអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៑ុនសែន ចំនួន១៧០នាក់ ធ្វើទស្សនកិច្ចសិក្សាតំបន់ភ្នំប្រាសាទព្រះវិហារ

ព្រះវិហារ៖នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ តុងអាន មេបញ្ជាការរង ទទួលពង្រឹងវរសេនាតូចវិស្វកម្ម និងគ្រប់គ្រងទីតាំងប្រវត្តិសាស្ត្រ ទីបញ្ជាការសមរភូមិប្រាសាទព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំសមាគមសិស្ស និសិត្សអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៑ុន រ៉ានី ហ៑ុន សែន(អ.ម.ត) សាលាខេត្តសៀមរាប ចំនួន១៧០នាក់ ធ្វើទស្សនកិច្ចសិក្សាតំបន់ភ្នំប្រាសាទព្រះវិហារ ក្រោមប្រធានបទប្រទេសមានសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង