រថយន្តហ្វូតព្រលះរ៉ឺម៉កដឹកឈើពីក្រោយ ពេញទំហឹងបណ្ដាលឱ្យរថយន្ដខូចយ៉ាងដំណំ

ស្ទឹងត្រែង៖រថយន្តហ្វូតពណ៌កណ្តុរប្រមេះ គ្មានស្លាកលេខ បើកបុករ៉ឺម៉កដឹងឈើពីក្រោយ ខណៈបើកបរស្របទិសគ្នា ដោយខាងររ៉ឺម៉កគ្មានដាក់ចំណាំងផ្លាត ទើបបណ្តាយឱ្យបុកពេញទំហឹងធ្វើឲ្យរថយន្តខូចរថយន្តផ្នែកខាងមុខ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ មនុស្សទេ តែក្រោយកើតហេតុម្ចាស់ម៉ូតូរត់ឡើងរថយន្តគេ គេចបាត់ស្រមោល ហេតុការនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៩ នៅចំណុច ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោងប្រមាណ១២យប់រំលងអធ្រាត ឈានចូលថ្ងៃច័ន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។

តាមការបញ្ចាក់ពីលោកមេប៉ុស្តិ៍ ឃុំសំអាង ឈ្មោះគង់ ស៉ីណា មិនបានបញ្ចាក់ឲ្យបានច្បាស់លាស់នោះទេ ជុំវិញរឿងនេះតាមទូរសព្ទនៅរសៀល ថ្ងៃទី១៨នេះ លោកគាន់តែបញ្ចាក់ថា ក្រោយកើតហេតុម្ចាស់រ៉ឺម៉កបានរត់ឡើងរថយន្តមួយទៀតចេញទៅបាត់ ក្រោយមកម្ចាស់រថយន្តរងគ្រោះនោះមកសុំ រថយន្តយកទៅជួសជុលប្រើវិញ ព្រោះមិនឃើញភាគី ខាងម៉ូតូរ៉ឺម៉កមកដោះស្រាយនោះដែរ។

ហើយលោកបញ្ជាក់ថាចំណែក អត្តសញ្ញាណលោកថាមិនបានដឹងនោះទេ ព្រោះរឿននេះបានបញ្ចូនទៅអធិការស្រុកអស់ហើយទើបលោកមិនចាំ ហើយលោកថាជាប់ប្រជុំ ឲ្យសួរទៅរងប៉ុស្តិ៍ទៅគាត់ជាអ្នកធ្វើរឿងនេះ បច្ចុប្បន្នរថយន្តរងគ្រោះនឹងម៉ូតូរ៉ម៉កជានបង្ក ត្រូវបានយកមករក្សាទុកនៅប៉្តសិ៍រដ្ឋបាលឃុំសំអាង រង់ចាំភាគគីទាំងសងខាងមកដោះស្រាយតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង