ក្មេងស្រីម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមស្វាយចន្ទីផ្អើលពេញភូមិ

ស្វាយរៀង៖នារីស្រស់ក្មេងម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួនក្រោមដើមស្វាយចន្ទីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាននិងក្រុមគ្រួសារមកពិនិត្យសាកសពភ្លាមៗទំនងតូចចិត្តមិនមានភាពកក់ក្ដៅព្រោះម្ដាយស្លាប់យូឆ្នាំមកហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ៈ៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នៅចំណុច ភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាក្មេងស្រីសង្ស័យតូចចិត្តគិតខ្លីមានឈ្មោះ ជុត ណារី អាយុ ១៧ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិព្រៃម្នាស់ឃុំសំឡីស្រុកកំពង់រោទ៏។

ប្រភពបន្តថាបន្ទាប់ពីមានអាជ្ញាធរភូមិរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកថាមានករណីចងកសម្លាប់ខ្លួនភ្លាមសមត្ថកិច្ចបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលជំនាញនិងគ្រូពេទ្យបានមកដល់ពិនិត្យសាកសពភ្លាមៗប្រមាណជិតមួយម៉ោងឃើញថាឃើញថានារីខាងលើចងកពិតប្រាកដមែនដោយមិនមានស្លាកស្នាមសម្គាល់ថាជារឿងឃាដកម្មអ្វីនោះទេ?

បើតាមអ្នកភូមិរបងជាមួយបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុយុវតីខាងលើគឺតែងតែដើនិយាយប្រាប់គប្រាប់ឯង២ទៅ៣ថ្ងៃមកហើយថាជាតិនេះមិនចងរស់ទេព្រោះកើតមកគ្មានម្តាយមើលថែរស់នៅដូចជាគ្មានន័យនិងគ្មានភាពកក់ក្ដៅដូចអ្នកដទៃសោះ។

លុះនៅវេលាកើតហេតុខាងលើស្រាប់តែអ្នកភូមិនិងក្មេងៗប្រាប់ថាចងករសម្លាប់ខ្លួននិងអាវកាប៊ូយដៃវែង លើដើមស្វាយចាន់ទី ខាងត្បូងផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រស្លាប់ជីវិតទៅហើយ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះទាំងក្ដុកក្ដួលបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង