ពិធីសំណេះសំណាល និងចែកឯកសណ្ឋាន ដល់ប្រជាការពារសកម្មទាំង ១៤ ភូមិ ក្នុងឃុំខ្សែទ្រ ស្រុកកំពង់រោទិ៍

ស្វាយរៀង៖ ដើម្បីបន្ត ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែមានសកម្មភាពផុលផុស បន្ថែមទៀត កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា​​ ឆ្នាំ២០១៨ នៅអធិការដ្ឋាន នគរបាលស្រុកកំពង់រោទិ៍ បានធ្វើពិធីសំណេះសំណាល និងចែកឯកសណ្ឋាន ប្រជាការពារសកម្មទាំង ១៤ ភូមិ ក្នុងឃុំខ្សែទ្រ ស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ដ ដោយមានការចូលរួមពីលោកឧសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកអនុប្រធានសេនាធិការ លោកអធិការ អធិការរង នាយ នាយរងផ្នែក និងប្រជាការពារសកម្ម សរុបវត្តមាន ៩៩ នាក់ (ប្រជាការពារ ៨២ នាក់) ។

ក្នុងពិធីនោះឯកឧត្ដម ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ដស្វាយរៀង បានចែកជូនឯកសណ្ឋានដល់ប្រជាការពារ ចំនួន ៨២ នាក់ ក្នុងម្នាក់ៗ ទទួលបានឯកសណ្ឋាន ១ កំផ្លេរ ថវិកា ១ ម៉ឺនរៀល សាប៊ូ ១ ដុំ និងបានឧបត្ថម្ភ ម៉ាស៊ីនកុំព្យូទ័រ ១ គ្រឿង ព្រីនធ័រ ១ គ្រឿង ដល់ការអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីបំពេញការងារអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ដោយSVKM(CSC)

អត្ថបទដែលជាប់ទាក់ទង