ក្រុមសង្គ្រោះបានរកឃើញអ្នកស្លាប់និងរបួសជាង២០០នាក់ហើយ ក្រោយរញ្ជួលដីកម្រឹត៦.១ រ៉ិកទ័របានវាយប្រហាខេត្តOsaka នៃប្រទេសជប៉ុន

ប្រទេសជប៉ុន៖ ពិតជាគួឱ្យរន្ធត់ណាស់ មកទល់ពេលនេះ ក្រុមសង្គ្រោះបានរកឃើញអ្នកស្លាប់និងរបួសជាង២០០នាក់ហើយ ក្រោយរញ្ជួលដីកម្រឹត៦.១ រ៉ិកទ័របានវាយប្រហាខេត្តOsaka នៃប្រទេសជប៉ុន ចំណែកអ្នករងរបួស គិតមកដល់រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានកើនឡើង២០០នាក់ ចំពោះអ្នកស្លាប់វិញមានចំនួន៣នាក់បូករួមក្មេងស្រីអាយុ៩ឆ្នាំថែមទៀតផង៕នេះបើតាមការបញ្ជាក់របស់សារព័ត៌មានជប៉ុន The Japan Times.

ប្រភពដដែលបានោ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមិថុនា ២០១៨នេះ មានមនុស្សជាច្រើនបានជាប់នៅក្នុងអគារដួលរលំមួយ ហើយអ្នករងគ្រោះបានជាប់គាំជាច្រើននាកនៅទីនោះ មានមនុស្សរងគ្រោះមកទល់និងពេលនេះបានកើនឡើងចំនួនជាង២០០នាក់ហើយ ករណីខាងលើនេះត្រូវបានគេសង្ស័យថា និងអាចមានមនុស្សជាប់នៅក្រោមអាគារដួលរលំនោះទៀត៕

ខណៈពេលនេះកងប្រតិបត្តិការ កំពុងរុករកជនរងគ្រោះ ដែលកប់ជាប់នៅក្រោមអគារដែលដួលរលំនៅថ្ងៃនេះ ហើយលំនៅឋានជាង១៧ម៉ឺនខ្នងនៅខេត្តOsaka និងHoyogo បានទទួលរងការខូចខាតនិងគ្មានអគ្គិសនីប្រើប្រាស់ឡើយ៕ដោយHSP(CSC)

 

អត្ថបទដែលជាប់ទាក់ទង