ករណីជនជាតិចិនមួយក្រុមប្រមាណ១០នាក់ដែលព្រួតគ្នាប្រើអំពើហិង្សាទៅលើជនជាតិចិនដូចគ្នា ត្រូវប៉ូលិសខេត្តព្រះសីហនុបង្ក្រាបបាន

ព្រះសីហនុ៖ (ព័ត៌មានបឋម) ប៉ូលិសខេត្តព្រះសីហនុ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បង្ក្រាបបានភ្លាមៗ ករណីជនជាតិចិនមួយក្រុមប្រមាណ១០នាក់ដែលព្រួតគ្នាប្រើអំពើហិង្សាទៅលើជនជាតិចិនដូចគ្នា(ជនរគ្រោះ) ២នាក់ នៅចំណុច ញូហ្គោលដេនវេលស៍កាសុីណូ មុខភោជនីយដ្ឋាន សាន្តសាន្ត ក្នុងសង្កាត់លេខ៤ ក្រោយបក្ខពួកជនសង្ស័យចាប់ជនរងគ្រោះទាំង២ វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្តបម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលិសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូវអូរ១ កាលពីម៉ោង១រសៀលថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្រោយបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុនិងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។ ករណីនេះប៉ូលិសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណាទោះជាជនជាតិអ្វីក៏ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងឡើយ៕ដោយ វ៉ើន កញ្ញា(CSC)

អត្ថបទដែលជាប់ទាក់ទង