ក្រុមអ្នករកស៊ីលក់ដីនិងកាយដីមួយកន្លែង ចាប់យកទូរស័ព្ទដៃថតរូប របស់ភ្នាក់ងារទូរទស្សន៍ អនឡាញ ចោទថាថតរូបដោយគ្មានការអនុញ្ញត

ព្រះសីហនុ៖ លោក វ៉ែន ស៊ី វន ភ្ញាក់ងាររបស់ទូរទស្សន៍អនឡាញ ប្រចាំនៅខេត្ត ព្រះសីហនុ បានដាក់ពាក្យបណ្តឹង ថៅកែកាដ្ឋានឈុសឆាយ យកអាចម៍ដីលក់មួយកន្លែង ឈ្មោះ ណេប សាវី ទៅប៉ូលិសអធិការស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យជួយរកយុត្តិធម៌ បន្ទាប់ពីចៅកែកាដ្ឋានកាយអាចម៍ដីរូបនោះ បញ្ជារឱ្យកូនចៅរបស់ខ្លូន ចាប់យក ទូរស័ព្ទថតរូប(អាយផេត)មួយ គ្រឿង របស់គាត់យកទៅបាត់ដោយចោទថា ថតរូបដោយគ្មានការអនុញ្ញាត នៅក្នុង តំបន់ទីតាំង ការដ្ឋាន របស់ខ្លូន ។

ជាមួយនឹងបញ្ហារនេះលោក វ៉ែន ស៊ី វន បានបញ្ជាក់ថាកាលពីថ្ងៃទី១៣ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ លោក បានចុះទៅយកព័ត៌មានក្នុងឃុំ បិតត្រា នៅពេលនោះលោក ក៏បាន ធ្វើសកម្មភាពថតរូប រថយន្តដឹកជញ្ជួនទំនិញធំៗ ជាច្រើន លាយឡំជាមួយនឹងរថយន្តដឹកដីផងដែរ បង្ករការកក់ស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរលើកំណត់ផ្លូវជាតិលេខ ០៤ ត្រង់ចំណុចខាងមុខ តំបន់ សេដ្ឋកិច្ចពិសេស ស្ថិតក្នុង ភូមិពួធឿង ឃុំ បិតត្រា យ៉ាងពេញទំហឹង ។ លុះក្រោយ ខណៈពេលរូប លោក កំពង់ថត ក៏ស្រាបតែមានមនុស្សប្រុសចំនួន ៥ទៅ៦នាក់ ដែលអះអាងថា ជាកូនចៅរបស់ ចៅកែការដ្ឋានការ អាចម៍ដីឈ្មោះ ណេប សាវី បានមក ចាប់យក ទូរស័ព្ទអាយផេត ថតរូបរបស់គាត់ ទាំង កំរោល ព្រមទាំងកំហែង រកវាយផងដែរ ដោយចោទថា មកថតរូប ទីតាំងការដ្ឋាន កាយដី របស់ពួកគេដោយគ្មានការអនុញ្ញាត ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើល មនុស្សម្នាស្ទើរមួយភូមិ ។

លោក វ៉ែន ស៊ី វន បានបន្តទៀត ថា ក្រោយពីរកើតហេតុនេះភ្លាម លោក បាន រត់ទៅប្តឹង មេប៉ុស្តិ៍ ឃុំបិត ត្រា ឈ្មោះ លោក កែវ សាវុធ ដែលមានទីតាំងនៅក្បែរនោះ ឱ្យជួយអន្តរាគមន៍យក ទូរស័ព្ទអាយផេត នោះ មកវិញ ប៉ុន្តែរ ជាលទ្ធផល លោក មេ ប៉ុស្តិ៍ ឈ្មោះកែវ សាវុធនោះ មិនអាច ជួយ បានទេ គឺហាក់ ដូចជាមិនហ៊ាន ជាមួយនឹង ក្រុម ឈ្មោះ ណេប សាវី នោះឡើយតែផ្ទុយទៅវិញ បែរជាទុកឱ្យក្រុម របស់ លោក ណេប សាវី ធ្វើការគំរាមកំហែង មកលើរូបគាត់ កាន់តែខ្លាំងឡើង ធ្វើឱ្យគាត់ គ្មានជំរើស ក៏បាន ដើរចេញពីរទីនោះ រូចហើយទៅដាក់ពាក្យបណ្តឹងបន្តទៀត នៅអធិ ដ្ឋាន ប៉ូលិសស្រុកព្រៃនប់ ដោយលោកសង្ឃឹមថា ថ្នាក់ដឹកនាំអធិដ្ឋាន ប៉ូលិសស្រុកព្រៃនប់ នឹងផ្តល់ភាពយុត្តិធម៌ដល់រូបគាត់។

ជាមួយនឹងការលើកឡើងនេះ លោក វ៉ែន ស៊ី វន បានបញ្ជាក់ថា នៅក្នុងពេលលោក ធ្វើសកម្មភាពថតរូប ខាងលើនេះគឺគ្មានបំណង អ្វីក្រៅពីរថតរូប នៃទិដ្ឋភាពបង្ករភាពកក់ស្ទះចរាចរណ៍ដោយរថយន្ត ដឹកទំនិញ ធំ ដឹកចេញពីកំពង់ផែក្រុងព្រះសីហនុ ក្នុងគោលដៅទៅ ក្រុងភ្នំ ពេញ ហើយចំណុច ដែលរូបលោក ឈរ ថតគឺឈរនៅលើចិញ្ចើមផ្លូវ ក្នុងទឹកដីភូមិសាស្រ្ត ភូមិ ពូធឿង ចំណែក ឯទីតាំងការដ្ឋាន កាយដីរបស់ ឈ្មោះ ណេប សាវី នៅ ម្ខាងផ្លូវ ស្ថិតនៅក្នុងដែនដី ភូមិសាស្រ្ត ភូមិចំណោមរាម ឯណ្ណោះ ពោលគឺ កន្លែងដែលលោកឈរថត នឹងការដ្ឋានកាយអាចម៍ដី របស់ ឈ្មោះ ណេប សា វី ចែកដាច់ពីគ្នាខណ្ឌដោយផ្លូវ ។

ទង្វើដែលលោក ណេប សាវី ធ្វើនេះ គឺជា ការរំលោភបំពានទាំងស្រុង ហើយ មកលើអ្នកសាព័ត៌មាន ដោយមិនដឹងថា គាត់ធ្វើនេះដើម្បីអ្វីនោះទេ ប៉ុន្តែទោះជាទៅជាយ៉ាងណាក៏ដោយ បញ្ហារនេះលោក នឹងបន្តដាក់ពាក្យបណ្តឹង បន្ថែម ទៀតបើសិនជា សមត្ថកិច្ចប៉ូលិសអធិការស្រុកព្រៃនប់ មិនរកយុត្តិធម៌ជូនគាត់បាន ។ ហើយអ្វីដែល លោក ណេប សាវី ត្រូវទទួលខុសត្រូវនោះគឺ នៅក្នុង ទូរសព្ទអាយផេត របស់ លោក ខាងលើនេះ មានប្រព័ន្ធទំនាក់ទំនងច្រើន ដូចជា (ប្រព័ន្ធTelgram . Line . WhatsAPP. Gmail. FacebooK )រូម នឹងលេខទូរសព្ទ ជាច្រើនទៀត សុទ្ធសឹងជាអាចទំនាក់បាន។

ដូចនេះ លោក ណេប សាវី ត្រូវតែ ទទួលខុសត្រូវគ្រាប់យ៉ាង បើមានបញ្ហារ កើតឡើង ក្នុងពេលដែលគាត់ចាប់ ទូរស័ព្ទអាយផេត រាប់ទាំង សុវត្ថិភាព ក្រុមគ្រូសារលោក ផងដែរ ពីព្រោះ នៅក្នុង អាយផេតនោះ មានរូបភាព កូនប្រពន្ធ នឹងសាច់ញាតិ របស់លោក ច្រើនណាស់។ដោយ វ៉ើន កញ្ញា(CSC)