ប្រជាពលរដ្ឋ​ភូមិហាងខូបាន រួមគ្នាដុតក្រឡានដើម្បីរក្សាអត្តសញ្ញាណផលិតផលរបស់ភូមិ

ស្ទឹងត្រែង៖ ក្រឡានជាការផលិត បាយដំណើប ចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិល  ខ្ទិះដូង និងគ្រាប់សណ្តែក ដែលអ្នក ស្រុកជំនាន់ដើមច្រើនធ្វើឡើងក្នុងពេលប្រមូលផលស្រូវថ្មីតែបច្ចុប្បន្នប្រជាពលរដ្ឋយើងបានយកមកធ្វើជាមុខរបរអាជីប ដើម្បីរក ប្រាក់ចំណូលដែលមានច្រើននៅខេត្តក្រចេះ ស្ទឹងត្រែង នឹងបាត់ដំបងជាដើម។

លោក ហួត ចន្ថា អ្នកដុតក្រឡាននៅភូមិ ​ហាងខូបាន សង្កាត់សាមគ្គី បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅភូមិហាងខូបាន សង្កាត់សាមគ្គីក្រុងខេត្ត បានដាក់ ​វេន​បន្តគ្នាប្រកប របរដុតក្រឡាន រក្សាអត្តសញ្ញាណផលិតផលមួយ ភូមិមួយ ដើម្បីបង្ហាញ នឹងទាក់ទាញភ្ញៀវទេសចរជាតិនឹង អន្តជាតិ​​ឱ្យចាប់អារម្មណ៍មកទស្សនានៅ​ភូមិនេះ។

លោកថា៖ នេះជាការងារប្រចាំថ្ងៃរបស់អ្នកភូមិ​ ដែលមានទម្លាប់តាំងពីដូនតាមក ​ដូចជាការធ្វើនេសាទ  ដុតក្រឡានលក់ នឹងដាំ បន្លែបង្កាបន្ថែមទៀត ដើម្បីជីវភាពរស់នៅ​វាប្រសើរជាងទៅលក់កំលាំងពលកម្ម ឬ ធ្វើចំណាក់ស្រុកនាំឱ្យជួបហានិភ័យផ្សេងៗ។

លោក កែវ ប៊ុនឈឿន មេភូមិនេះ​នៅ ​បានបញ្ជាក់ថា៖ តបតាមការ​ណែ​នាំរបស់គណៈកម្មាធិការស្តានឹងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ប្រជាពលរដ្ឋនៅភូមិនេះ​បានបង្កើត​មុខរបរដុត ក្រឡានទុកជាអត្តសញ្ញាណមួយបង្ហាញពីភាពប៉ិនប្រសព្វ នឹងសំរាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានមកឃើញជារៀងរាល់ថ្ងៃ។

លោកថា៖ បច្ចុប្បន្នមុខរបរនេះបងប្អូន​បានស្រុះស្រួលគ្នាផលិតបន្តវេនគ្នាឱ្យមានជាប្រចាំដើម្បីរក្សាអត្តសញ្ញាណ ផលិតផលមួយ ភូមិ មួយក្រៅពីការងារធ្វើស្រែចម្ការនឹងការនេសាទ​។​

ក្នុងដំណើរទេសចរណ៍នៅភូមិហាងខូបាន លោកស្រីឆាយឈាវលីន ប្រធានសមាគមន៍ភ្នាក់ងារទេសចរណ៍កម្ពុជា បានមកទស្សនា នៅភូមិនេះបានគាំទ្រចំពោះការយល់ឃើញបែបនេះ ព្រោះវាជាគំរូ​ល្អមួយ សំរាប់អ្នកភូមិផ្សេងៗអនុវត្តតាម ហើយក៏ជាចំណែក មួយអាចជួយកាត់បន្ថយបានការធ្វើចំណាកស្រុកដោយខុសច្បាប់។

លោកស្រីអះអាងថា៖ សកម្មភាពដ៏សាមញ្ញ​នេះលោកស្រី នឹងក្រុមទស្សនកិច្ចទាំងអស់នាំយកទៅផ្សព្វផ្សាយទៅដល់មិត្តភក្រ័ និង ភ្ញៀវជាតិយើងឱ្យមកស្គាល់តំបន់បែបធម្មជាតិ និងបានទស្សនាពីការផលិតក្រ​ឡាននេះផងដែរ។ ដោយ៖ (Kimheurn Ean)

អត្ថបទដែលជាប់ទាក់ទង