ម៉ូតូរត់ឈ្នួល Pass App ដែលពេញនិយមនៅភ្នំពេញ ពេលនេះមានបម្រើសេវាដល់ខេត្តជាប់ព្រំដែនហើយ

បាត់ដំបង៖ ម៉ូតូរត់ឈ្នួល Pass App គិតតម្លៃតាមចំនួនគីឡូម៉ែត្រដែលពេញនិយមនៅភ្នំពេញពេលនេះមានបម្រើសេវាដល់ខេត្តជាប់ ព្រំដែនប៉ែកខាងលិចហើយ។

លោក ម៉េត សុខា ម្ចាស់អ្នករត់ម៉ូតូបានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះថា៖ ម៉ូតូកង់៣របស់លោកទិញបង់រំលោះក្នុងតម្លៃ៣១០០ដុល្លារអាមេរិក ដោយបានដំណើរការដឹកភ្ញៀវជិត២ខែមកហើយ ជាមធ្យមប្រាក់ ចំំណូលដែលរកបានពីមុខរបរខាងលើនេះចំនួនចាប់ពី៦ម៉ឺនទៅ៧ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែប្រាក់ដែលរត់ឈ្នួលបាននេះមិននៅសល់ ទាំងអស់នោះទេ ដោយត្រូវបង់ទៅឱ្យក្រុមហ៊ុនប្រព័ន្ធអនឡាញPass App ចំនួន១៥% នៃទឹកលុយដែលរកបាន ព្រោះការភ្ជាប់ ប្រព័ន្ធPass App មានប្រយោជន៍ប្រាប់ដំណឹងបានលឿន និងមានម៉ូយច្រើនក្នុងការបម្រើសេវាដឹកជញ្ជូននេះ។

ការធ្វើដំណើរតាមមធ្យោបាយមួយនេះអតិថិជនមានជំរើស២ ដោយគិតជាគីឡូម៉ែត្រក៏បាន ឬម៉ៅលើជើងធ្វើដំណើរក៏បាន ក្នុងករណី ភ្ញៀវជិះធម្មតាតម្លៃក្នុង១គីឡូម៉ែត្រដំបូងអតិថិជនត្រូវបង់ថ្លៃចំនួន៣០០០រៀល ប៉ុន្តែចាប់ពី២គីឡូម៉ែត្រឡើងទៅតម្លៃគិតពីអតិថិជន ត្រឹមតែ១០០០រៀលប៉ុណ្ណោះ។

តែបើភ្ញៀវចង់បានម៉ៅលើជើងធ្វើដំណើរវិញត្រូវទូទាត់តាមចម្ងាយ បើភ្ញៀវចង់ឱ្យរងចាំនោះត្រូវគិតថ្លៃរងចាំក្នុង១ម៉ោងចំនួន​២ដុល្លារអាមេរិក។

លោក ម៉េត សុខា បានបញ្ជាក់បន្តថា៖ ម៉ូតូកង់៣ដែលរត់ឈ្នួលនៅក្នុងខេត្តបាត់ដំបងមានប្រមាណជាង១០គ្រឿងប៉ុណ្ណោះ មធ្យោបាយ ដឹកជញ្ជូននេះប្រជាពលរដ្ឋហាក់មានចំណូលចិត្តជិះច្រើនជាងម៉ូតូឌុបធម្មតាព្រោះបើមានទំនិញ ឥវ៉ាន់ឬមាន គ្នាច្រើនជិះចំណេញ និងមានភាពងាយស្រួល មិនត្រូវថ្ងៃក្តៅឬត្រូវទឹកភ្លៀងទៀតផង។

លោក ប្រាជ្ញ ប៊ុនឃាង ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានរៀបរាប់ថា៖ ការជ្រើសរើសមធ្យោបាយដឹកជញ្ជូនម៉ូតូកង់៣ទើបមកដល់ថ្មីនេះបង្កលក្ខណះប្រសើរច្រើនដូចជាដាក់ឥវ៉ាន់ ឬមនុស្សជិះបានគ្នាច្រើន មិនសើមទឹកភ្លៀងពេលរដូវវស្សាពិសេសមានសុវត្ថិភាពជាងម៉ូតូឌុបធម្មតា៕ដោយ៖ (SR)

អត្ថបទដែលជាប់ទាក់ទង