រថយន្តស្ទូចបើកវ៉ាគេ ទៅបុករថយន្តដឹកដីក្រឡាប់ផ្ងារជើង ចាក់ដីពេញផ្លូវ

ភ្នំពេញ៖រថយន្តស្ទូចដឹកដុំក្រដាសមួយគ្រឿង បើកវ៉ាជែងគេជ្រុលទៅបុករថយន្តនីសាន់ដឹកដី ក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវ រថយន្តស្ទូចជ្រុលទៅមុខ រេឆ្វេងធ្លាក់ទឹកបឹកតាមោក សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរទាំពីនាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ភូមិទួលសាគរ សង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

រថយន្តស្ទូចម៉ាកហុីយុនដាយ ពណ៌ស ពាក់ស្លាកលេខកំពត3A 0043មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។

រថយន្តដឹកដីម៉ាក នីសាន់ ពណ៌ខៀវ អត់ស្លាកលេខបើកដោយឈ្មោះសយ ចាន់ដារាភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនីសាន់ដឹកដីខាងលើ បើកក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៥១ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូចខាងលើបើកបញ្ច្រាស់ទិសគ្នាពីកើតទៅលិច បានវ៉ាឆ្វេងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកហើយជ្រុលទៅបុករថយន្តដឹកដីក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវ រថយន្តស្ទូចខាងលើក៏ជ្រុលទៅមុខរេមកឆ្វេងដៃធ្លាក់ចូលទឹកបឹងតាមោកតែម្តង។

ប្រភពបន្តថារថយន្តទាំ២គ្រឿងខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្តទាំ២គ្រឿងមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំ២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រង់ចាំភាគីទាំងសងខាងចូលដោះស្រាយនៅពេលក្រោយ។ប៉ូចចំរើន

អត្ថបទដែលជាប់ទាក់ទង