ផ្ទះទី៧៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទសំបូរ

កំពុងធំ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី អមដំណើរដោយលោក អ៊ុត វណ្ណារ៉ា​ អភិបាលស្រុកប្រាសាទសំបូរ រួមជាមួយអាជ្ញាធរដែនដី ភូមិ-ឃុំ ទៅប្រគល់ផ្ទះខ្នងទី៧៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនពលី រស់នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

អ្នកស្រី ស៊ិន នួន អាយុ ៥៨ ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលីឈ្មោះ សេន សំអាត អតីតយោធា ក្នុងអង្គភាពយោធា ស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ កាត់រំសាយជំហានទី១ នៅឆ្នាំ២០០០ បានទទួលមរណភាព នៅឆ្នាំ២០០៣ ដោយរើមុខរបួស ។ អ្នកស្រី ស៊ិន នួន មានកូនចំនួន ០២ នាក់ កូន ០១ នាក់ មានគ្រួសារ និងកូន ០១ នាក់ទៀតនៅក្នុងបន្ទុក ( មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ) ។

បច្ចុប្បន្នអ្នក ស៊ិន នួន មានជំងឺប្រចាំកាយ និងបានប្រកបមុខរបរត្បាញកន្ទេលរំចេកលក់ បន្តិច​បន្តួច​គ្រាន់បានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក្រៅពីប្រាក់ដែលកូនបានឧបត្ថម្ភជូនគាត់ ។

ផ្ទះថ្មីនេះ (ខ្នងផ្ទះទី៧៩) មានទំហំ ៦មx៤ម សាងសង់អំពីឈើ ដំបូល និងជញ្ជាំង សង្ក័សី រនាប ក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៧៥០,០០០ រៀល ( គិតទាំងថ្លៃឈ្នួលជាង។

នៅក្នុងពិធីនេះ ឯកឧត្តម និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ព្រមទាំងសហការី បាននាំយកនូវអំណោយសម្តេចតេជោ ប្រគល់ជូនដល់គាត់បន្ថែមទៀតរួមមាន÷ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ ត្រី​ខកំប៉ុងមួយយួរ​និងថវិកាចំនួន ៣០០,០០០ រៀល ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអ្នកស្រី ស៊ិន នួន មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ ។

អត្ថបទដែលជាប់ទាក់ទង