ខេត្តកំពត! ប្រារព្ធពិធីអបរសាទរខួបអនុស្សាវរីយ៍លើទី២៤ទិវាអន្តរជាតិស្ដីពីគ្រួសារ១៥ ឧសភា ឆ្នាំ២០១៨

កំពត៖ ក្រោមការរៀបឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទាខេត្ត នៅព្រឹកថ្ងៃសុក្រ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ទិវាអន្តរជាតិស្ដីពីគ្រួសារ១៥ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ប៉ឹល កុសល អភិបាលរងខេត្តតំណាង ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។

ពិធីនេះបានប្រព្រឹត្តទៅ មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋនិវត្តន៍ជនដែលជាអតីតមន្រ្តីរាជការ កងកម្លាំងប្រដាប់សរុបចំនួនជាង ២០០នាក់។

មានប្រសាសន៍សំណេះសំណាលលោក ប៉ឹល កុសល អភិបាលរងខេត្តបានលើកបញ្ចក់ថា៖ នៅលើពិភពលោកបានចាត់ទុក គ្រួសារជាកន្លែងដែលអ្នកមានគុណទាំងឡាយ មាន មាតាបិតាអាណាព្យាបាល បានខិតខំបីបាច់ចិញ្ចឹមកូនចៅ អោយក្លាយជាពលរដ្ឋល្អ។ ដោយឡែកគ្រួសារនៅកម្ពុជា ក៏ដូចគ្រួសារនៅខេត្តកំពតតាមប្រពៃណីទំនៀបទម្លាប់ពីបុរាណដល់បច្ចុប្បន្ន គ្រួសារមានតួនាទីសំខាន់ណាស់ ក្នុងសង្គមជាតិ។ ព្រោះថាគ្រួសារជាកោសិការរបស់សង្គម គឺជាទីកន្លែងដែលប្រជាពលរដ្ឋ ជាសមាជិកគ្រប់រូប និងបានរួមចំណែកកសាងប្រទេសជាតិមានការរីកចម្រើនជាលំដាប់។
អង្គពិធីនាឱកាសនោះក៏បានជូនថវិកាដល់សមាជិកចូលរួមប្រមាណ២០០នាក់ក្នុងម្នាក់២ម៉ឺនរៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង