ស្នងការដ្ឋាននគរបាលខេត្ត​តាកែវ អញ្ជើញបូកសរុបការងាដើមឆ្នាំ២០១៨

តាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត​តាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារុន នាយការិយាល័យសរុបផែនការ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក សូត្រ គន្ធា នាយការិយាល័យសរុប ផែនការ បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេល ០៦ខែ ដើមឆ្នាំ២០១៨ និងលើកទិសដៅការងារសហប្រតិបត្តិការ រយៈពេល ០៦ខែចុងឆ្នាំ ២០១៨ រវាងនគរបាលខេត្តតាកែវ-កណ្តាល (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តអានយ៉ាង (សាធារណរដ្ឋសង្គមនិយមវៀតណាម) នៅនគរបាលស្រុកទិនបៀង ខេត្តអានយ៉ាង នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ដោយSBN។