អាជ្ញាធរខេត្តក្រចេះបានក្រើនរំលឹកឱ្យផ្នែកអប់រំវិស័យឯកជនបង្កើនការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ឱ្យបានកាន់តែប្រសើរឡើងដើម្បីយើងរួមគ្នាពង្រឹង វិស័យអប់រំឱ្យកាន់តែមានគុណភាព ​

ក្រចេះ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា -បណ្ណសរសើរ-នឹងបំពាក់មេដាយដល់សិស្សឆ្នើមប្រចាំឆ្នាំ ​នៃសាលាចំណេះទូទៅអរុណរះអន្តរជាតិ នៅមហោស្រប ខេត្តក្រចេះថ្ងៃទី២៤មិថុនាឆ្នាំ២០១៨ នេះលោក​ ហឿ ស៊ីយ៉ែម​ អភិបាលរងខេត្តក្រចេះមានប្រសាសន៍ស្នើឱ្យគ្រប់សាលាចំណេះដឹងទូទៅផ្នែកឯកជនទាំងអស់ត្រូវបង្កើនការរៀននឹងបង្រៀនដល់សិស្សានុសិស្សឱ្យកាន់តែមានប្រសើរឡើងមានទាំងចំណេះដឹងនឹងចំណេះធ្វើ។

លោក​អភិបាលរងមានប្រសាសន៍បន្ថែមថា៖នៅតាមសាលារៀននិមួយៗត្រូវធ្វើឱ្យមានការប្រកួតប្រជែងគ្នាដើម្បីយើងលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើនឡើងពីព្រោះវិស័យឯកជនគឺជាដៃគូមួយមិនអាចខ្វះបាន។

លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះក៍បានរលឹកឱ្យមាតាបីតាសិស្សទាំងអស់ជួយបង្កើការអប់រំកូនចៅឱ្យប្តកាន់ខ្ជាប់ខ្ជួនគឺខិតខំរៀនសូត្រ-គោរពច្បាប់ចរាចរណ៍-នឹងនៅឆ្ងាយពីគ្រឿងញៀនផងដែរ។

លោកគ្រូអ្នកគ្រូបង្រៀននៅសាលាអរុណរះទាំងអស់បាននាំគ្នាប្តេជ្ញាអនុវត្តតាមការណែនាំនេះព្រោះការមករៀននៅសាលាឯកជនក៏ដូចជាសាលរដ្ឋដែរគឺសុទ្ធសឹងជាកូនចៅយើងទាំងអស់គ្នាហើយសាលានីមួយៗក៍ចង់មានកិត្តិយសនេងកេរ្តិ៍ឈ្មោះដែរ។

សូមបញ្ជាក់ថា៖ការផ្តល់នឹងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា -បណ្ណសរសើរ-នឹងបំពាក់មេដាយដល់សិស្សឆ្នើមប្រចាំឆ្នាំមានសិស្សឆ្នើមទទួលបានចំណាត់ថ្នាក់ចាប់ពីលេខ១ទៅដល់លេខ៥ចំនួនជាង១០០នាក់ទៅតាមកម្រិតសិក្សានិមួយៗ។

ណែត ណែត ក្រចេះ ២៤ ០៦ ២០១៨

អត្ថបទដែលជាប់ទាក់ទង