កម្មវិធីស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត បានដោយងាយស្រួលជាងមុន គ្រាន់តែរកក្នុងទូរស័ព្ទដៃលោកអ្នកជាការស្រេច

ប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃ បានសម្រួលដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុក ក្នុងការពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ងាយនោះទេ គ្រាន់តែបងប្អូនដោនឡូតកម្មវិធីក្នុងទូរសព្ទដៃលោកអ្នក ហើយសរសេរពាក្យថា Voterlist KH នោះលោកអ្នកនឹងឃើងដូចមានរូបនៅខាងក្រោមដាក់បង្ហាញជូន។ ក្រោយពីបានដោនឡូតរួចហើយ លោកអ្នកអាចបំពេញតាមអ្វីដែលគេបានដាក់ជូន នោះលោកអ្នកនឹងឃើញឈ្មោះថា ត្រូវបោះឆ្នោតនៅមណ្ឌលណាហើយ។

វិធីនៃការពិនិត្យឈ្មោះបោះឆ្នោត៖

ទី១ គឺ ត្រូវដាក់ឈ្មោះរាជធានីខេត្ត ដែលលោកអ្នកបានចុះឈ្មោះ

ទី២ គឺ ត្រូវដាក់ឈ្មោះឃុំសង្កាត ដែលលោកអ្នកបានចុះឈ្មោះ

ទី៣ គឺ នាមត្រកូល ដែលលោកអ្នកបានចុះឈ្មោះ

ទី៤ គឺ គោត្តនាម ដែលលោកអ្នកបានចុះឈ្មោះ

ទី៥ គឺ ភេទ ដែលលោកអ្នកបានចុះ

ម្យ៉ាងទៀតលោកអ្នកគ្រាន់តែវាយតាមរយៈលេខអត្តសញ្ញាណប័ណ្ណ ហើយចុចពាក្យថាស្វែងរកនោះនឹងឃើញឈ្មោះលោកអ្នក។

សូមអនុវត្តន៍ដូចដែលបានបង្ហាញជូន៖

អត្ថបទដែលជាប់ទាក់ទង