បង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី “ពីបទជួញដូរចែកចាយសារធាតុញៀន ចំនួន ១៤កញ្ចប់តូច “នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ ថ្ងៃសៅរ៍ ៣រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៨

(ពេលព្រឹក) :
I-សភាពការណ៍សន្តិសុខ:​ ល្អ
II-សភាពការណ៍សណ្តាប់ធ្នាប់សង្គម :
១-បទល្មើសព្រហ្មទណ្ឌ : គ្មាន
២-គ្រោះថ្នាក់ចរាចរណ៍ : គ្មាន
៣-គ្រោះថ្នាក់ផ្សេងៗ : ​​​​ គ្មាន
III- លទ្ធផលកិច្ចប្រតិបត្តិការ ៖
​​​​ +បង្ក្រាបបទល្មើសគ្រឿងញៀន: ១ករណី ” ពីបទជួញដូរចែកចាយ ” :​ នៅថ្ងៃទី ២៩ ខែមថុនា ឆ្នាំ២០១៨ វេលាម៉ោង២២:៣០នាទី នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុ សុភឿន ភេទប្រុស អាយុ ៣១ឆ្នាំ ។ ដកហូតបានវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ១៤កញ្ចប់តូច ។
+កម្លាំងការិ.ជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ការពារតាមគោលដៅសំខាន់ៗ និងចេញល្បាតការពារសន្តិសុខ តាមទីប្រជំុជន តាមផ្សារ កន្លែងលក់មាសប្តូរប្រាក់ អាជីវកម្មវីង តំបន់ស្មុគ្រស្មាញ ​ តាមឆ្នេរសមុទ្រ ។
+ធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ មកកម្សាន្តលេងតាមឆ្នេរសមុទ្រ មិនឲ្យ ដុតផាវ កាំជ្រួច គោមហោះ ដែលអាចធ្វើឲ្យរងគ្រោះថ្នាក់ជាយកថាហេតុ ។
+កម្លាំងចេញសម្រួលចរាចរណ៍តាមដងផ្លូវ ប្រចាំការនៅការិ.​ និងអធិការដ្ឋាននគរ បាលក្រុង-ស្រុក ត្រៀមចេញអន្តរាគមន៍នៅកន្លែងដែលមានការកកស្ទះ និងកន្លែង ដែលមានគ្រោះថ្នាក់ និងចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
+កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃំុ-សង្កាត់ បែងចែកកម្លាំងប្រចាំការ និងចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង