រថយន្ត​HYUNDAI និង រថយន្ត​SSANGYONG បុកគ្នាធ្វើឱ្យកម្មករកម្មការិនីរងរបួសធ្ងន់ជាច្រើននាក់

ព្រះសីហនុ៖កាលពីថ្ងៃ​សៅរ៍​ ៣រោច ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៧:០០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២​ ត្រង់ចំណុច​ មុខ​រោចក្រ​បិតត្រាង​ ស្ថិតនៅ​ក្នុង​ភូមិ​ចំណោទ​រាម​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ស ពាក់ផ្លាកលេខ​កំពង់ស្ពឺ​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​ពីខាង​ក្រោយ​រថយន្ត​ដឹក​កម្មករ​ ០១គ្រឿង​ម៉ាក​ SSANGYONG ពណ៌ ស្លែ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-3624 បើកបរ​ដោយ​ឈ្មោះ​ ង៉ែត​ ផល្លា​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ អ្នកបើកបរ​រថយន្ត​ មានទីលំនៅ​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដឹក​កម្មករ​ចំនួន​ ៣៥នាក់​ មានទិសដៅ​ស្របគ្នា​ រួច​បុក​លើកទី២​ រថយន្ត​សណោ្តងរឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ ០១គ្រឿង ​ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​3A-6425​ របស់​ក្រុមហ៊ុន​ យ៉ុង​ វៃ បើកបរ​ដោយ​ឈ្មោះ​ អេង​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៤៤ឆ្នាំ​ មុខរបរ​ អ្នកបើកបរ​រថយន្ត​ មានទីលំនៅ​ស្រុក​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ មានទិសដៅ​ផ្ទុយ​គ្នា​។
+គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ០៨នាក់​ ស្រី​ ០៥នាក់​ កម្មករ​រួមដំណើរ​លើ​រថយន្ត​SSANGYONG ​ និង​ប្រុស​ ០១នាក់​ អ្នករួម​ដំណើរ​លើ​រថយន្ត​ HYUNDAI ​ ​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ក្នុង​នោះ៖
-​រងរបួស​មធ្យម​ចំនួន​ ០៣នាក់​ស្រី​ ០២នាក់​ និង​ ប្រុស​ ០១នាក់​រួមដំណើរ​លើ​រថយន្ត​ HYUNDAI ។
-រងរបួស​ស្រាល​ចំនួន​ ០៦នាក់​ស្រី​ ០៣នាក់​។
+ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ HYUNDAI រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។
+បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ ស្ទូច​រថយន្ត​ចំនួន​ ០៣គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។
អាស្រ័យ​ដូច​គោរព​ជូន​ខាង​លើ​សូម​ ឯកឧត្ដម​ មេត្តា​ជ្រាប​ជា​របាយការណ៍​ ។ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង