អបអរសាទរ ការបំបែកឯតទគ្គកម្មក្រមាវែងជាងគេ លើពិភពលោក ជឿថាខ្មែរធ្វើបាន“ក្រមា”គឺអត្តសញ្ញាណមួយរបស់ជាតិខ្មែរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ អបអរសាទរ ដំណើរឆ្ពោះទៅកាន់ការបំបែកឯតទគ្គកម្មក្រមាវែងជាងគេ លើពិភពលោក ជឿថាខ្មែរធ្វើបាន  នៅព្រឹកថ្ងៃអាទិត្យនេះ គឺជាថ្ងៃដល់អស្ចារ្យ  រួមគ្នាជឿថាខ្មែរធ្វើបាន នៅក្នុងពិធីលាក្រមា វែងជាងក្នុងពិភពលោក មានប្រវែង១០០០ម៉ែត្រ ប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរជាច្រើនរយនាក់កំពុងតែជុំគ្នានៅកោះពេជ្រ នៅក្នុងពិធិលាក្រមាវែងជាងនេះ។

គុណសម្បត្តិនៃ “ក្រមា”៖

ប្រជាជនកម្ពុជា មានទម្លាប់ស្លៀកពាក់ប្រពៃណី ជាមួយនឹងកន្សែងរុំដែលត្បាញ ចេញពីអំបោះ មាន ក្រឡា ខ្វែង ហៅថា“ក្រមា”។ ក្រមាបានក្លាយជាអត្តសញ្ញាណនៃសម្លៀកបំពាក់ខ្មែរចាប់តាំងពីសតវត្សរ៍ទីមួយនៃរជ្ជកាលព្រះបាតហ៊ុន ទៀន (Hun Tean) តែទោះបីជាយ៉ាងណាក៏ដោយគេពុំបាន ដឹងច្បាស់ពីពេលវេលាជាក់លាក់ដែល ក្រមាចាប់ផ្តើមមានប្រជាប្រិយភាពនៅគ្រប់កន្លែងនោះទេ។

ស្ត្រីខ្មែរតែងតែនិយមប្រើប្រាស់ក្រមាពាក់ពីក្រោមមួកស្លឹងដែលមានរាងជាសាជី ដើម្បីការពារកម្ដៅព្រះអាទិត្យ នៅពេល ធ្វើស្រែចម្ការ។

“ក្រមា”គឺអត្តសញ្ញាណមួយដែលធ្វើឱ្យជនជាតិខ្មែរ មានលក្ខណៈខុសប្លែកពីជនជាតិថៃ វៀតណាម និងឡាវ ដែលជាប្រទេសជិតខាង ផងដែរ។

ក្រមា​ជា​ឧបករណ៍​មួយ​របស់​ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ ។ ក្រមាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនខ្មែរទាំងមូល មិនថា ក្មេង ចាស់​ ប្រុស ស្រី អាចប្រើបានទាំងអស់។​ ហើយក្រមាស្ទើរ​តែ​គ្មាន​មនុស្សណា​ដែលថា​មិន​ស្គាល់​ឧបករណ៍​មួយ​នេះ​ណាស់នៅ​ក្នុង​ស្រុក​ខ្មែរ​យើង ។ មាន​សំណួរ​ខ្លះៗ​បាន​ចោទ​សួរ​ថា “ក្រមា​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​យុគសម័យ​ណា​មក ? ហើយ​ក្រមា​មាន​ដើម​កំណើត​ឡើង​ក្នុង​ប្រទេស​ណា​ដែរ ?” ។ ចំពោះ​សំណួរ​ខាងលើ​សូម​ដោះ​ស្រាយ​ខ្លះ​ៗ​នូវ​សំណួរ​មួយ​ទៀត​ដែល​ចោទ​សួរ​ថា “គេ​យក​ក្រមា​សម្រាប់​ធ្វើ​អ្វី​ខ្លះ ?” អ្វី​ដែល​តាម​ខ្ញុំ​ដឹង​ពី​ក្រមា គេ​យក​ទៅ ៖

លើ​ក្បាល៖
ទទូរ​នៅ​ពេល​ដើរ​កាត់​ហាល​ថ្ងៃ​ក្ដៅ ជូត​ក្បាល​ ចង​ក្បាល

ដង​ខ្លួន៖
ចង​ពុង (ពេល​ស្រី​ងូត​ទឹក) ពានា (យាយ​ៗ​ទៅ​បុណ្យ) ក្រវាត់​ចង្កេះ ស្លៀក (ស្លៀក​ក្រមា​ងូត​ទឹក) ជូត​ខ្លួន មុខ ដៃ​ជើង បក់​មូស រុយ

ការងារ៖
ធ្វើ​ជា​ចំណង​ចង អុះ ស្មៅ កណ្ដាប់ ថ្នក់​ដាក់ (ដាក់ ស្លឹក​អំពិល ផ្លែ​ឈើ) ធ្វើ​ជា​ស្បៃ​ច្រោះ​ម្សៅ​នំបញ្ចុក ធ្វើ​ជា​ខ្សែ​សណ្ដោង​ម្ដង​ម្កាល

ល្បែងប្រជាប្រិយខ្មែរ៖
ធ្វើ​ឈូង កន្សែង ចង​ភ្នែក (វាយ​ក្អម អា​ខ្វាក់​អា​ខ្វិន) លាក់​កូន​មាន់ ជាដើម។(KTR)

 

អត្ថបទដែលជាប់ទាក់ទង