ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស

ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ចំនួន ១៥៨៣នាក់។

ក្នុងពិធីនាឱកាសនេះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូទាំង ១៥៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០៛ សរុបថវិកាអស់ចំនួន ៧៩,១៥០,០០០៛ ព្រមទាំងមានប្រសាសន៍ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់សូមផ្សព្វផ្សាយដល់បងប្អូនញាតិមិត្ត ត្រូវអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានលំដាប់លេខរៀងទី២០ និងរូបសញ្ញាទេវតាបាចផ្កាជាសំគាល់។

អត្ថបទដែលជាប់ទាក់ទង