ប្រជាពលរដ្ឋ រស់នៅក្នុងឃុំទ្រៀល កំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវ ស្របពេលដែលទីផ្សារតម្លៃស្រូវសែនក្រអូបឡើងខ្ពស់ ជាងឆ្នាំមុនៗ

 ខេត្តកំពង់ធំ ៖ ខណៈដែលក្រុមឈ្មួញបានចុះទៅកម្មង់ទិញដល់ៗស្រែលោក ខ្ចៅ មឿន អនុប្រធានសហគមន៏ឃុំទ្រៀល បានឲ្យដឹងថា! ប្រជាពលរដ្ឋ ប៉ុន្មានជាង៧០% រស់នៅក្នុងឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ កំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវ ស្រាល និងស្រូវកណ្តាល ស្របពេលហាងឆេងស្រូវកំពុងតែមានតម្លៃខ្ពស់ ជាងឆ្នាំមុនៗ ខណៈដែលក្រុមឈ្មួញបានចុះកម្មង់ទិញដល់កន្លែង ហើយតម្លៃស្រូវចាប់ពី ១០០០រទៅ១៥០០រៀល ធ្វើឲ្យកសិករមានទំនុកចិត្តនិងទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំមុន ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋភិបាល និងក្រសួងសាម៉ីពាក់ព៏ន្ធនានា។

លោក តែ គឹមថេង ជាកសិករគំរូ រស់នៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំបានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨នេះថា ក្រុមគ្រួសារនិងមិត្តភ័ក្ររបស់លោក បានជ្រើសរើសយកពូជស្រូវសែនក្រអូប មកបង្កបង្កើនផល លើផ្ទៃដី ជាង៣២ហិកតា ក្នុងឆ្នាំ២០១៨នេះ ដោយយល់ឃើញ ស្រូវក្រអូប ជាស្រូវមានតម្លៃខ្ពស់នៅលើទីផ្សារ ដោយប្រើរយៈពេលត្រឹមតែ ៩៥ថ្ងៃទៅ១០០ថ្ងៃ នឹងទទួលបានផលជាផ្លែផ្កា ព្រោះថាពូជស្រូវសែនក្រអូបនេះ ងាយស្រួលក្នុងការថែទាំដូចជាបាញ់ស្មៅ ប្រើជីតិច តែសំខាន់គឺត្រូវមានទឹកគ្រប់គ្រាន់ដូចពូជស្រូវដ៏ទៃទៀត ដើម្បីបំប៉នកោសិកាដើមឲ្យបានធំធាត់និងមានករគួវែង ទទួលបានទិន្នផលខ្ពស់ ដោយគិតជាមធ្យមចាប់ពី៤តោនទៅ៤កន្លះ/១ហិតាលោក បានបន្តថា៖

គិតមកដល់ចុងខែមិថុនា និងដើមខែកក្តដាឆ្នាំ២០១៨នេះ តម្លៃស្រូវខ្ពស់ជាងឆ្នាំមុន ខណៈដែលតម្លៃស្រូវកាលពីឆ្នាំ២០១៧គឺស្រូវប្រភេទ៤៩ មានតម្លៃត្រឹមតែ៩០០ររហើយស្រូវសែនក្រអូប តម្លៃត្រឹមតែ១១៥០រៀលក្នុង១គីឡូ តែមកដល់ពាក់កណ្តាលឆ្នាំ២០១៨នេះ ស្រូវ ប្រភេទ៤៩ តម្លៃ១០៥០រៀលក្នុង១គីឡូ រីឯស្រូវសែនក្រអូបវិញតម្លៃ១៥០០រៀល/១គីឡូ!ធ្វើឲ្យពួកគាត់ម្នាក់ៗសប្បាយចិត្តព្រោះទទួលបានប្រាក់ចំណូលច្រើនជាងពេលមុនៗ ហើយកសិកររូបនេះបានអះអាងថា ដោយមើលឃើញពីតម្លៃស្រូវខ្ពស់ ហើយបានចំនេញច្រើននោះ លោកនឹងបន្តពង្រីកផ្ទៃដីបន្ថែម សម្រាប់ឆ្នាំក្រោយ។

បើតាមរបាយការពីមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា!គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ការបង្កបង្កើនផលស្រូវវវស្សាមានផ្ទៃដីភ្ជួររាស់មានចំនួន១៩៨.៥១២ហិកតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្មចំនួ១៩៣.១៤៦ហិតាភ្ជួដោយគោក្របី៥៣៦៦ហិតា សាបសំណាបបាន១៨០៣ហិកតា ក្នុងនោះស្រូវធ្ងន់៧៣៧ហិកតាសំណាបស្រូវស្រាល២០២ហិកតា។

ផ្ទៃដីអនុវត្តបានសរុបចំនួន១៩៥២៥៩ហិកតា ស្មើរ៩១/៥៤%នែផែនការ២១៣៣០០ហិកតា បើធៀបនឹងផ្ទៃដីអនុវត្ត ១៥៧០១៦ហិកតានៅឆ្នាំ២០១៧ ឆ្នាំ២០១៨នេះខ្ពស់ជាង៣៨:២៤៨ហិតាក្នុងនោះពង្រោះស្រូវវាចំនួន៧៨៧៦ហិកតា ស្រូវធ្ងន់៦៦០៤១ហិតាសន្ទូង ៣៣២៨ហិតា ស្រូវកណ្តាល៨៣១៦៧ហិតា សន្ទូង១៥៤៧ហិកតា ស្រូវស្រាល៣៧៣៦០ហិកតា និងស្រូវចំការចំនួន៨១៦ហិកតា ចំនែកឯដំណាំរួមផ្សំនៅក្នុងរដូវវស្សា នេះមានចំនួន៥០៤៤៨ហិកតា ក្នុងនោះឪឡឹកមានចំនួន២៣៧ហិកតា ដំឡូងមី៤៧៧៨១ហិកតា សណ្តែកបាយចំនួន១៧៣០ហិកតា សណ្តែកដី២២ហិតា បន្លែ៣១៩ហិកតា ពោត២៤៧ហិកតា អំពៅ៤៤ហិកតា និងល្ង១០ហិកតា ៕ ដោយឈិតសំបូរ

អត្ថបទដែលជាប់ទាក់ទង