មានដំណឹងល្អ! រកឃើញក្មេងទាំង១៣នាក់ហើយ តែមិនទាន់រកវិធីយកចេញនៅឡើយទេ! (មានវីដេអូ)

ប្រទេសថៃ៖ មន្ដ្រី​អ្នកមុខអ្នកការ​នៃ​ខេត្ត Chiang Rai ប្រទេស​ថៃ នា​យប់​ថ្ងៃទី​២ ខែកក្កដា ឱ្យដឹងថា ក្រោយពេល​រុករក​អ្នក​បាត់​ខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​មក ក្រុម​សង្គ្រោះបាន​រកឃើញ​សមាជិក​ទាំង​១២​រូប ព្រមទាំង​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​នៅមាន​ជីវិត ហើយ​ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​

​ចៅហ្វាយខេត្ត​Chiang Rai​លោក​Narongsak Osottanakorn បញ្ជាក់ថា ក្រុម​សង្គ្រោះបាន​រកឃើញ​ក្មេង​ជំទង់​១២​រូប​មាន​អាយុ​១១​ឆ្នាំ​ដល់​១៦​ឆ្នាំ ព្រមទាំង​គ្រូបង្វឹក​វ័យ​២៥​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២៣​មិថុនា ហើយ​អ្នក​ទាំងអស់​សុទ្ធ​តែមាន​សុវត្ថិភាព​។​

​តាម​លោក​Narongsak Osottanakorn កងកម្លាំង​សមត្ថកិច្ច​នឹង​ជួយឧបត្ថម្ភ​ពួកគេ​រហូត​ដល់ពេល​ចាកចេញ​ផុតពី​ល្អាង​ភ្នំ​។​

​គួររំលឹកថា កងកម្លាំង​សង្គ្រោះបាន​បើក​កិច្ចប្រតិបត្តិការ​រុករក​តាំងពី​ថ្ងៃទី​២៤​មិថុនា បន្ទាប់ពី​គេ​រកឃើញ​កង់ ស្បែកជើង​ទាល់​ទាត់​និង​សម្ភារៈ​ដទៃទៀត​នៅ​ច្រកចូល​ល្អាង​Tham Luang​។ កងកម្លាំង​កុម្មង់​ដូ​យោធា​ជើង​ទឹក​ថៃ Narongsak ក៏បាន​មាន​វត្តមាន​តាំងពី​ចាប់ផ្ដើម​កិច្ច​ប្រតិ​ប​ត្ដិ​ការ​នោះ​។​​​

កងកម្លាំង​សង្គ្រោះ​កំពុង​បញ្ជូន​អ្នក​សែង​ចូល​ជ្រៅ​ទៅក្នុង​ល្អាង​Tham Luangថ្ងៃទី​២៧​មិថុនា តាម​សំណូមពរ​របស់​រដ្ឋាភិបាល​ថៃ កង​កុម្មង់​ដូ​អាមេរិក​ដែល​បំពាក់​ដោយ​បរិក្ខារ​ជំនាញ​រុករក​ចំណុះ​គណៈ​បញ្ជ​ការ​មហាសមុទ្រ​ឥណ្ឌា ប៉ាស៊ីហ្វិក (NAVY Seal) និង​អ្នកឯកទេស​មុជទឹក​អង់គ្លេស​ជួយ​ធ្វើ​ការរុករក​ក្មេង​ទាំងនោះ​៕

រកឃើញ​ហើយ​!!! ក្រុមបាល់ទាត់​ក្មេង​វ័យ​ជំទង់​១២​រូប

រកឃើញ​ហើយ​!!! ក្រុមបាល់ទាត់​ក្មេង​វ័យ​ជំទង់​១២​រូប ព្រមទាំង​គ្រូបង្វឹក​ម្នាក់​ហើយ​អ្នក​ទាំងអស់​សុទ្ធសឹង​នៅមាន​ជីវិត​*************************************មន្ដ្រី​អ្នកមុខអ្នកការ​នៃ​ខេត្ត Chiang Rai ប្រទេស​ថៃ នា​យប់​ថ្ងៃទី​២ ខែកក្កដា ឱ្យដឹងថា ក្រោយពេល​រុករក​អ្នក​បាត់​ខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​មក ក្រុម​សង្គ្រោះបាន​រកឃើញ​សមាជិក​ទាំង​១២​រូប ព្រមទាំង​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​នៅមាន​ជីវិត ហើយ​ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​កងកម្លាំង​សង្គ្រោះ​ដែល​បំពេញការងារ​នៅ​តំបន់​ល្អា​ភ​ន្ម​លួង​ខេ​ត្តាំ​ង​រ៉ៃ​ប្រទេស​ង​ថៃ​​ចៅហ្វាយខេត្ត​Chiang Rai​លោក​Narongsak Osottanakorn បញ្ជាក់ថា ក្រុម​សង្គ្រោះបាន​រកឃើញ​ក្មេង​ជំទង់​១២​រូប​មាន​អាយុ​១១​ឆ្នាំ​ដល់​១៦​ឆ្នាំ ព្រមទាំង​គ្រូបង្វឹក​វ័យ​២៥​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២៣​មិថុនា ហើយ​អ្នក​ទាំងអស់​សុទ្ធ​តែមាន​សុវត្ថិភាព​។​​តាម​លោក​Narongsak Osottanakorn កងកម្លាំង​សមត្ថកិច្ច​នឹង​ជួយឧបត្ថម្ភ​ពួកគេ​រហូត​ដល់ពេល​ចាកចេញ​ផុតពី​ល្អាង​ភ្នំ​។​​គួររំលឹកថា កងកម្លាំង​សង្គ្រោះបាន​បើក​កិច្ចប្រតិបត្តិការ​រុករក​តាំងពី​ថ្ងៃទី​២៤​មិថុនា បន្ទាប់ពី​គេ​រកឃើញ​កង់ ស្បែកជើង​ទាល់​ទាត់​និង​សម្ភារៈ​ដទៃទៀត​នៅ​ច្រកចូល​ល្អាង​Tham Luang​។ កងកម្លាំង​កុម្មង់​ដូ​យោធា​ជើង​ទឹក​ថៃ Narongsak ក៏បាន​មាន​វត្តមាន​តាំងពី​ចាប់ផ្ដើម​កិច្ច​ប្រតិ​ប​ត្ដិ​ការ​នោះ​។​​​កងកម្លាំង​សង្គ្រោះ​កំពុង​បញ្ជូន​អ្នក​សែង​ចូល​ជ្រៅ​ទៅក្នុង​ល្អាង​Tham Luang​ថ្ងៃទី​២៧​មិថុនា តាម​សំណូមពរ​របស់​រដ្ឋាភិបាល​ថៃ កង​កុម្មង់​ដូ​អាមេរិក​ដែល​បំពាក់​ដោយ​បរិក្ខារ​ជំនាញ​រុករក​ចំណុះ​គណៈ​បញ្ជ​ការ​មហាសមុទ្រ​ឥណ្ឌា ប៉ាស៊ីហ្វិក (NAVY Seal) និង​អ្នកឯកទេស​មុជទឹក​អង់គ្លេស​ជួយ​ធ្វើ​ការរុករក​ក្មេង​ទាំងនោះ​៕

Posted by និស្សិតផ្តាច់សង្ខា on Monday, 2 July 2018

អត្ថបទដែលជាប់ទាក់ទង