ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះ ពានរង្វាន់គណៈពង្រឹងស្រុកទ្រាំង

តាកែវ៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩និង០០ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទះ ពានរង្វាន់គណៈពង្រឹងស្រុកទ្រាំង នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ជិតសាលាឃុំព្រៃស្លឹក ជាប់ផ្លូវជាតិលេខ ២។

បាល់ទះពានរង្វាន់គណ:ពង្រឹងស្រុកទ្រាំងនេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជា លើកទី៦៧ និងបំផុសចលនាយុវជនលេងកីឡាដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងលត់ដំខ្លួនឲ្យក្លាយជាអ្នកបន្តវេនជំនាន់ក្រោយ។ ពានរង្វាន់បាល់ទះនេះចែកចេញជា ២ គឺ៖

១-ពានរង្វាន់បាល់ទះ យុវជនគណបក្សប្រជាជនកម្ពុជា ឃុំទាំង១៤ ក្នុងស្រុកទ្រាំង (វិទ្យាល័យ ហ៊ុនសែន ពោធិអំពិល និង វិទ្យាល័យ សុខអាន ថ្នល់បំបែក)

២-ពានរង្វាន់បាល់ទះ វិទ្យាល័យ ទាំង៨ ក្នុងស្រុកទ្រាំង (យុវជនឃុំសន្លុង និង យុវជនឃុំស្រង៉ែ)

ពានរង្វាន់លេខ ១ ចំនួន២រង្វាន់

-ពានលេខ១ ចំនួន ១

-ថវិការង្វាន់លេខ១ ចំនួន ១.២០០.០០០៛

ពានរង្វាន់លេខ ២ ចំនួន ២រង្វាន់

-ទង់រង្វាន់លេខ២ ចំនួន ១

-ថវិការង្វាន់លេខ២ ចំនួន ១.០០០.០០០៛

កីឡាករមិនទទួលបានលេខ ទទួលបាន សាប៊ូដុសខ្លួនម្នាក់ ១ដប។ សរុប ៣២៤ដប។

ជូនទូរទស្សន៍ LG LED flat screen ទំហំ ៣២ អ៉ីញ ចំនួន ១៦គ្រឿង ជូនដល់គណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ២គ្រឿង និងជូនដល់គណបក្សឃុំចំនួន ១៤គ្រឿង ដើម្បីប្រើប្រាស់បម្រើការងារផ្សព្វផ្សាយ។SBN

អត្ថបទដែលជាប់ទាក់ទង