ទិដ្ឋភាពទូទៅខ្លះៗអំពីរឿងរាមកេរ្ដិ៍

ប្រភពផេក៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

រឿងរាមកេរ្ដិ៍បែបខ្មែរនេះ មានច្រើនបែបយ៉ាងណាស់។ ប៉ុន្តែរឿងដែលកត់ត្រាជាលាយលក្ស៍អក្សរ ហើយដែលត្រឹមត្រូវជាងគេ គីរឿងដែលបាេះពុម្ពផ្សាយចេញអំពី វិជ្ជាស្ថានពុទ្ធសាសន​បណិ្ឌត្យ នៃក្រសួងធម្មការ បោះពុម្ពលើកទី ១ ក្នុង ព.ស ២៤៨០ គ.ស ១៩៣៧ រឿងនេះមាន ១៦ ខ្សែគឺខ្សែ ១ ដល់​១០ និង ខ្សែ ៧៥ ដល់៨០។

អត្តបទដើមនៃរឿងបេាះពុម្ពផ្សាយអំពីវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យនេះគីជាច្បាប់របស់អ្នកអង្គម្ចាស់វ័ឌ្ឍឆាយាវង្ស និងជាច្បាប់របស់សាលាបារាំងនៅចុងបូពា៍ប្រទេស នាក្រុងហាណូយប្រទេសយូនខាងជេីង ​។ តាមការស្រាវជ្រាវ និងការឱ្យយោបល់របស់លោក ញ៉ុក ថែម សាស្រា្តចារ្យនៅមហាវិទ្យាល័យអក្សរសាស្រ្ត និងមនុស្សសាស្រ្ដ លោកថា៖ ខ្សែ ១ ដល់១០ មានកាលបរិច្ឆេទនៃការសរសេរ ប្រមាណជាក្នុងសតវត្សទី១៧ ទៅ១៨ នៃ គ.ស គឺពីរជ្ជកាលព្រះករុណាជ័យជេដ្ធាទី៤ ដល់ព្រះបាទសម្ដេចព្រះអង្អអេង ។ ហើយខ្សែ ៧៥ ដល់ ៨០ ប្រហែលជាតាត់តែងឡើងក្នុងគ្រឹស្តសតវត្សទី ១៨ ដល់១៩រជ្ជកាលព្រះបាទអង្គអេង មកដល់ព្រះបាទសម្ដេចព្រះអង្គឌួង ។

ជាមូយគ្នានិងរឿងរាមកេរ្ដិ៍ផ្សាយដោយវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យនេះសហជិវិន ឌឹមគាម នាយការិយាល័យបណ្ណាល័យនៃវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ បានប្រមូលយកមកពិនិត្យចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំទី៣៦ គ.ស ១៩៦៤ ចាប់ពីលេខ ៣ ទំព័រ ៣០៧ តមក។

រឿងរាមកេរ្តិ៍នេះទំនងជាប្រែមកពីភាសាបរទេសគឺ ព្រះគ្រូវិជ្ជាធរ ព្រះនាម នៅ ប្រែមកជាខេមរភាសាបែបពាក្យកម្រងកែវ ខ្លះពាក្យរាយខ្លះ កាលថ្ងៃអាទិត្យ១០កើត ខែអស្សុជ ឆ្នាំកុរ បពា្ចស័ក ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ១៩២៣ ដែលមានចំនួនទាំងអស់ ១០៧​ ខ្សែ ។ អត្ថបទមូយទៀត ជាកម្រងរឿងរៀបរៀងប្រៀបធៀបរាមាយណៈ និងរាមកេរិ៍្តខ្មែររបស់សហជីវីន ឱម ណាគ្រី ផ្សាយចេញពី បណ្ណាគារ អឹុង ហ៊ុន ក្នុងឆ្នាំ១៩៦០ មាន ៣ ខ្សែដែលមានដំណើររឿងប្លែកគ្នាពីរឿងរាមករិ៍្តរបស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យដែរ ។

អត្ថបទដែលជាប់ទាក់ទង