ពុទ្ធោអើយ ហេតុអីក៏ជួបគ្រោះបែបនេះ!!! មនុស្ស៥៣នាក់ កំពុងស្វែងរកក្នុងការបាត់ខ្លួន ខណៈអាជ្ញាធរថៃរកឃើញសពម្នាក់ បន្ទាប់ពីការលិចទូកទេសចរណ៍នៅខេត្តភូកេត

បាងកក៖ ទូកដឹកភ្ញៀវទេសចរពីរគ្រឿង មានមនុស្សជិះ១២៧នាក់ ក្នុងនោះ៥៣នាក់ កំពុងបាត់ខ្លួន ខណៈអាជ្ញាធររកឃើញសពម្នាក់ ក្រោយពីព្យុះបោកបក់បង្កជារលករហូតមានកម្ពស់ ៥ម៉ែត្រ បណ្តាលឱ្យលិចនៅឯឆ្នេរសមុទ្រ នៃខេត្តភូកេត (Phuket) កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ។ នេះបើយោងសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រទី០៦ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរថៃអះអាងថា មុនពេលកើតហេតុនេះឡើង ក៏ធ្លាប់បានប្រកាសជូនដំណឹងពីព្យុះដែលកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ុន្តែទូកភ្ញៀវទេសចរទាំងពីរគ្រឿងខាងលើនៅតែមានការបន្តចេញដំណើរទៅកម្សាន្តទៀត៕ ដោយៈ AhBoYz (PC2)

អត្ថបទដែលជាប់ទាក់ទង