អតីតទាហានជើងទឹករបស់ថៃម្នាក់ បានស្លាប់ ក្នុងប្រតិបត្តិការ មុជទឹកជួយសង្គ្រោះក្មេងទាំង១៣នាក់នៅក្នុងល្អាងភ្នំ

ប្រទេសថៃ៖ អតីត​កងទ័ព​ជើងទឹកម្នាក់បាន​ស្លាប់​ នៅ​វេលា​ម៉ោង ២ទៀប​ភ្លឺ ថ្ងៃសុក្រ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៨ ដោយសារតែ ​កង្វះ​ខ្យល់ ​អុកស៊ីហ្សែន ខណៈ​ព្យាយាម ​វិលត្រឡប់ ​មក​កាន់ ​ជំរុំ​វិញ ដែល​ស្ថិត​នៅ​ចម្ងាយ ២គីឡូម៉ែត្រ ​ក្នុង​រូង​ភ្នំ​នោះ។

បើ​យោង​តាម ​គេហទំព័រ​ សារព័ត៌មាន​ថៃ បានឱ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ Samarn Kunan អាយុ​ ៣៨ឆ្នាំ។ លោក Kunan គឺ​ជា​អ្នក​នាំ​ យក​បំពង់ ​អុកស៊ីហ្សែន ​ពី​រូង​ទី៣ នៃ​រូង​ភ្នំ​ខាង​លើ។ លោក​បាន​ចាប់ផ្ដើម ​ជ្រមុជ​ទឹក ​នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់។ ជាអកុសល តាម​ផ្លូវ ​ត្រលប់​មក​វិញ លោក​ក៏​បាន ​បាត់បង់​ស្មារតី គ្រូពេទ្យ បានជួយ សង្គ្រោះដែរ តែមិនអាច ជួយបាន។ដោយHSP(CSC)

អត្ថបទដែលជាប់ទាក់ទង