ទុក្ខ​ជាន់ទុក្ខ! រកឃើញ​សាក​​សពទូកក្រឡាប់​នៅ​ថៃ​ចំនួន ៤០នាក់ហើយ តែនៅបាត់ខ្លួនមនុស្សចំនួន១៦នាក់ទៀតមិនទាន់រកឃើញ

ប្រទេសថៃ៖ ដំណឹង​មនុស្ស ១៣​នាក់​ជាប់​គាំង​ក្នុង​រូង​ល្អាង​ថាំហ្លួង ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ ​ប្រជាជន រដ្ឋាភិបាល​ថៃ និង​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាពនៅឡើយ​ ​ព្រោះ​តែ​រក​វិធី​យក​ចេញ​មិន​ទាន់​បាន ​ស្រាប់​តែ​កើត​ហេតុ​ក្រឡាប់​ទូក​​ទេសចរណ៍​ ២គ្រឿង ឆក់​យក​ជីវិត និង​បាត់​ខ្លួន​ជា​ច្រើន​ទៀត​នៅ​ឆ្នេរ​សមុទ្រ​ភូកេត​ កាល​ពី​ថ្ងៃ​ទី ៥ កក្កដា ឆ្នាំ២០១៨។

​នាយកដ្ឋាន​កំពង់ផែរថៃ ​បាន​ប្រកាសឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​សុក្រ​​ថា​ ​អ្នក​ដំណើរ​ចំនួន ៤០​នាក់​ហើយ​បាន​ស្លាប់​បាត់​បង់​ជីវិត ​ខណៈ ១៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ទាំង​គ្មាន​សង្ឃឹម​នៅ​រស់​ ដោយ​សារ​លិច​ទូក​ជិះ​កម្សាន្ត​​​​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​ក្រុម​សង្គ្រោះ​បាន​កំពុង​បន្ត​ស្វែង​រក​​មនុស្ស​បាត់​ខ្លួន​ទាំង ១៦​នាក់​នៅ​បរិវេណ​ទូក​ក្រឡាប់។ ​ចំណែក​មនុស្ស​ចំនួន ៤៩​នាក់ ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។ ​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​​និង​រុស្ស៊ី។ ទូក​លិចទាំង​​នេះ​ជា​ប្រភេទ​ទូក​កម្សាន្ត​​មាន​​មនុស្ស ១០៥​នាក់ ដោយ ៩៣​នាក់​ជា​អ្នក​ទេសចរ និង ១២​នាក់​ជា​ក្រុម​នាវិក និង​អ្នក​នាំ​ផ្លូវម្នាក់​ ខណៈ​ពេល​វា​លិច​នៅ​សមុទ្រ Andaman ​ក្បែរ​ឆ្នេរកោះ​​ភូកេត​ ដោយ​សារ​​ខ្យល់​បោក​បក់​ខ្លាំង​។

​សាក​សព​រក​ឃើញ​ភាគ​ច្រើន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​វ៉ាជីរ៉ាភូកេត។ ​សាកសពទើប​​រក​ឃើញនេះ ​ជា​អ្នក​ជាប់​គាំងក្នុង​ទូក រក​ផ្លូវ​ចេញ​មិន​ទាន់៕ដោយSS2(CSC)

អត្ថបទដែលជាប់ទាក់ទង