Update៖ មនុស្សស្លាប់កើនដល់៣៧នាក់, ​បាត់ខ្លួន១៨នាក់ នៅប្រទេសថៃនោះសុទ្ធតែ ជាជនជាតិចិន

បាងកក៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃបានឱ្យដឹងថាសាកសពមនុស្ស៣៧នាក់ ត្រូវបានរកឃើញ និង១៨នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួនដដែល ក្រោយពីទូកទេសចរណ៍ពីរគ្រឿងផ្ទុកសរុបមនុស្សជិត១៥០នាក់ បានក្រឡាប់​លិច​​នៅ​លើ​ផ្ទៃ​សមុទ្រនៃខេត្តភូកេត ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ដោយសារព័ត៌មាន។  ​

ទូកដែលលិចខាងលើរួម​មានឈ្មោះ ស៊ីរេណាតា (Serenata) ដោយ​មនុស្សទាំងអស់​៤២នាក់នៅនោះ ត្រូវជួយសង្រ្គោះទាន់ពេល វេលា ខណៈ​ក្នុង​ចំណោម​មនុស្ស​ទាំង​១០៥នាក់ ដែលធ្វើដំណើរ​​លើ​ទូក​​ឈ្មោះ ហ្វីនិច (Phoenix) វិញមាន៣៧នាក់ហើយបាន ស្លាប់ ១៨នាក់​កំពុង​បន្ត​បាត់​ខ្លួន និង៤៨នាក់ត្រូវបានជួយសង្រ្គោះ។ សម្រាប់អ្នកភ្ញៀវទេសចរនៅលើទូកទាំងពីរគ្រឿងគឺសុទ្ធតែ ជាជនជាតិចិន។

គួរជម្រាបថា កាលពីយប់ថ្ងៃសុក្រ អាជ្ញាធរថៃ បានសម្រេចផ្អាកប្រតិបត្តិការរុករក​អ្នកដែលបាត់ខ្លួន ហើយនឹងបន្តប្រតិបត្តិការឡើង​វិញ​​នៅម៉ោង០៥៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង