ក្មេង២នាក់ ក្នុងចំណោមមនុស្ស១៣នាក់ ដែលជាប់នៅក្នុងរូងភ្នំថាមលួង ប្រទេសថៃ ត្រូវបានក្រុមជួយសង្រ្គោះយកចេញមកក្រៅហើយ

ប្រទេសថៃ៖ យោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ៖ ក្មេង២នាក់ក្នុងចំណោមមនុស្ស១៣នាក់ ដែលជាប់នៅក្នុងរូងភ្នំថាមលួង ប្រទេសថៃ ត្រូវបានក្រុមជួយសង្រ្គោះយកចេញមកក្រៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញមុជទឹកបរទេស និងកងទ័ពជើងទឹករបស់ថៃ ចូលទៅក្នុងរូងភ្នំ។

សូមជំរាបថា នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃ រួមជាមួយក្រុមអ្នកជំនាញមុជទឹកបរទេស១៣នាក់ និងកងទ័ពជើងទឹកថៃ០៥នាក់ បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​​ថាមលួង នៅស្រុកម៉ៃសៃនៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ ដើម្បីជួយសង្រ្គោះក្មេងជំទង់ទាំង១២នាក់ ព្រមទាំង​គ្រូបង្វឹកម្នាក់របស់ពួកគេ ដែលបានជាប់ខ្លួននៅក្នុងល្អាងភ្នំដោយសារតែទឹកជន់តាំងពីថ្ងៃទី២៣ ខែមិថុនា ចេញមកខាងក្រៅវិញ។

អត្ថបទដែលជាប់ទាក់ទង